ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែល​ធ្វើ​ឡើងជា​លើក​ទី​២​នៅ​ខេត្តសៀមរាប​អាជ្ញាធរខេត្ត​អះអាងថា​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​

0

សៀមរាប៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អះអាង ថា អាជ្ញាធរខេត្តបានត្រៀមខ្លួនរួចហើយសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងត្រូវធ្វើឡើងនៅលើទឹកដីអង្គរជាលើកទី២។IMG_0046ឯកឧត្តមអភិបាលខេត្តសៀមរាប បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០១៦នេះ ខណៈដែលឯកឧត្តម ចូលរួមហាត់សាកល្បងសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល។
ឯកឧត្តមបញ្ជាក់ថា សម្រាប់ខេត្តសៀមរាបទាំងមូល ធ្លាប់បានទទួលរៀបចំព្រឹត្តិការណ៍ធំៗរួចមកហើយដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាដើម ដូច្នេះចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លនេះមិនមានបញ្ហាអ្វីនោះទេ រួមទាំងសន្តិសុខ ផងដែរ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នឹងត្រូវប្រារព្វធ្វើឡើងនៅ ថ្ងៃទី២៤ ខែឧសភា ខាងមុខនេះ នៅបរិវេណព្រះលានជល់ដំរី នៃប្រាសាទអង្គរធំ ខេត្តសៀមរាប ។ ក្នុងព្រះរាជពិធីនេះ ឯកឧត្តម ឃឹម ប៊ុនសុង និងលោកជំទាវ ត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យតែងតាំងជា ស្តេចមាឃ និងមេហួរ។ឯកឧត្តមឃឹម ប៊ុនសុង រំពឹងថា ក្នុងព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃការទាកទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបផងដែរ ព្រោះទាំងអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីព្រះរាជពិធីនេះផងដែរ៕IMG_0015 IMG_0027 IMG_0029 IMG_0032 IMG_0047 IMG_0050 IMG_0066 IMG_0043 វេហាស៍