​ក្រុម​ឆក់​សត្វព្រៃ​ដេញ​កាប់​សមត​កិច្ច​ពេល​ចុៈ​បង្ក្រាប​

0

កំពង់ស្ពឺ មានករណីឆក់សត្វព្រៃ នៅក្នុងព្រៃមួយកន្លែង ត្រូវបានកំលាំងកងរាជអាវុធហត្ថ និងកំលាំងនគរបាល ស្រុកភ្នំស្រួចសហការចុៈពួនស្ទាក់ចាប់ តែក្រោយពីបានជួបក្រុមដាក់អន្ទាក់សត្វព្រៃហើយបែជាក្រុមនោៈបានប្រើកាំបិត ពូថៅ ដេញកាប់មកលើសមតកិច្ចយ៉ាងចាស់ដៃរហូតសមត្ថកិច្ចបើកពួកគេបានរត់គេខ្លួនដោយខ្លាចមានគ្រោៈថ្នាក់ដល់កកងកំលាំងដែលមានគ្នាតិច និងបានបន្សល់ទុកសម្ភារៈទាក់សត្វព្រៃជាច្រើននៅកន្លែងកើតហេតុ ។
ករណីនេៈបានកើតនៅម៉ោង២១និង ៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំនុចខាងជើងអូរចាបី ចំងាយប្រហែល៥០០ ម៉ែត្រក្នុងក្រុមហ៊ុន យេឡូហ្វែល ភូមិសាស្ត្រ ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។ តាមការឲ្យពីលោក វិរសេនីយ៌ត្រី សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកឪរ៉ាល់ថា កំលាំងអាវុធហត្ថ ស្រុក ០១នាក់ នគរបាលស្រុក០១នាក់ នគរបាលប៉ុស្តិ៍តាសាល០១ នាក់ បានសហការគ្នាចុៈប្រតិបត្តិការចាប់ ចាប់បាន ឧបករណ៍សំរាប់ឆក់មួយចំនួនខណៈពួកក្រុមទាក់សត្វមានបំណងតដៃជាមួយកំលាំង ដោយឃើញកងកំលាំងមានគ្នាតិច ។មេបញ្ជាការបានបន្តថាតែទោៈជាយ៉ាងណាកំលាំងបានការពារសម្ភារៈមិនឲ្យពួកគេបណ្តោៈបានឡើយ ហើយកំលាំងការពារខ្លួនមិនឲ្យពួកគេចូលមកជិតបានទេ ទើបពួកគេបង្ខំរត់គេចចោលសម្ភារៈនៅក្នុងព្រៃ ។photo_2016-06-21_11-11-08 photo_2016-06-21_11-11-06 photo_2016-06-21_11-10-39 មេបញ្ជាការបញ្ជាក់ថា សម្ភារៈទាក់សត្វព្រៃដែលដកហូតបាន រួមមាន គោយន្ដ ០១គ្រឿង អាគុយ ០២គ្រឿង អាំងវិុចទ័រ ០១គ្រឿង ខ្សែលួសប្រវែង៨០០ ម៉ែត្រ និងសំភារៈមួយចំនួនទៀត រីឯជនសង្ស័យបានរត់ចូលព្រៃបាត់អស់។បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវវែកមុខរកអ្នកប្រព្រឹត្តយកមកកាត់ទោសតាមច្បាប់ ៕