​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ះ​អឹម​ឃាត់ខ្លួន​ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​

0

 

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លូនដោយសារពាកព័ន្ធករណីចែកចាយនូវសារធាតុញៀនខុសច្បាប់នៅក្រុងបានលុង។ករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៦នៅចំណុភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ការបង្ក្រាបជនសង្ស័យចែកចាយគ្រឿងញៀននេះដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងបាននាំកំលាំងក្នុងអង្គភាពចំនួន៦នាក់ទើបអាចបង្ក្រាបបាននេះក៍ដោយសារការយកចិត្តទុកដាក់ពីឯកឧត្តម គឹម រស្មីផងដែរ។photo_2016-06-21_11-12-02 photo_2016-06-21_11-12-08

លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ាមេបញ្ជាការក្រុង បានឲ្យដឹងថាជនសង្ស័យនោះមានឈ្មោះចាន់សុខា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។ហើយក៍បានដកហូតនៅវត្ថុតាំងមួយចំនួនដូចជាម្សៅក្រាមពណ៍សថ្លា៣កញ្ចប់តូចទូរស័ព្ទដៃមួយគ្រឿងនិងម៉ូតូ១គ្រឿងម៉ាកស្កូពី(scopy)។សព្វថ្ងៃជនសង្ស័យកំពុងឃាត់ខ្លូននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីផ្ច្បាប់៕ដោយ យក្ស ឡោម