កំពត-ស្រុកអង្គរជ័យ ៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពីធីចុះព្យាបាលជម្ងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅស្រុកអង្គរជ័យ របស់ក្រុមការងារសម្ព័ន្ធ គ្រូពេទ្យស្ម័គ្រចិត្ត្ក នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំ ដោយលោកជំទាវ យឹម ឆៃលីន ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបរិវេនវិទ្យាល័យសម្តេចជាសីុម អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។