​វគ្គ​អប់រំ​សីលធម៌ ចរិយា​ធ​ម៍ តាម​គន្លង​ព្រះ​ពុធ​សាសនា​ដល់​សី​វន្ត​សីល​វ​ត្តី​ចំនួន​ជាង​៥០០​អង្គនា​ក់នៅ​វត្ត​ហ្លួង​ស៊ី​សុ​វ​ត្តិ​រតនា​រាម​

0

ខេត្តបន្ទាយមានជ័យ វគ្គអប់រំសីលធម៌ ចរិយាធម៍ តាមគន្លងព្រះពុទ្ធសាសនាដល់សីលវន្ត និងសីលវត្តីមានចំនួនជាង៥០០អង្គនាក់ដែលបានរៀនសូត្រអស់រយះពេលចំនួន៧ថ្ងៃកន្លងមកហើយ ត្រូវបានធ្វើពិធីបិត នាល្ងាចថ្ងៃទី២១ខែឧសភាឆ្នាំ២០១៦នៅក្នុងវត្តហ្លួងសីុសុវត្ថិរតនារាមឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក យិម យឿន ប្រធានមន្ទីរធ្មការនិងសាសនាមានប្រសាសន៍ថា: បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សំគាល់ ហើយបានក៍សាងសមិទ្ធផលនានាជាច្រើន ដូចជាព្រះវិហារ សាលាឆ័ន សាលាបាលី ជាដើម។ ហើយដើម្បីលើកកុំពស់សីលធម៍ យុវជនដែលជាពុទ្ធសានិក តាមវត្តអារាមបានបើកវគ្គអប់រំសីលធម៌ ចរិយាធម៍ តាមគន្លងព្រះពុទ្ធសាសនាដល់សីលវន្ត និងសីលវត្តី បន្ថែមទៀត។
ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ស្របពេលដែលវិស័យព្រះពុទ្ធសាសនាកំពុងតែរីកចំរើនខ្លាំងនោះវិស័យព្រះពុទ្ធសាសនាក៏ប្រឈមនិងបញ្ហាជាច្រើនដូចជា សង្គ្រាមឈាមត្រជាក់ គឺមេរោគអរដស៍ គ្រឿងញៀន ក្មេងទំនើង ហើយសព្វថ្ងៃនេះដែរអ្នកប្រើប្រាស់គ្រឿងញៀនកំពុងតែកើនឡើងឥតឈប់ ឈរ ធ្វើឲ្យយុវជននិងយុវនារីមួយចំនួនធំបាត់បង់ស្មារតីក្នុងការចងចាំបានប្រព្រឹត្តខុសគន្លងប្រពៃណី បង្កឲ្យអសន្តិសុខដល់សង្គម ពេញមូលដ្ឋាន។photo_2016-06-21_15-19-14 photo_2016-06-21_15-19-08 photo_2016-06-21_15-19-02 photo_2016-06-21_15-18-58 photo_2016-06-21_15-18-53
ឯកឧត្ដម សួន បវរ បានបន្តថាបញ្ហាខាងលើទាំងអស់នេះហើយធ្វើឲ្យបាត់បង់ តំលៃសីលធម៌ គុណធម៌ក្នុងសង្គម និងសាសនាធ្វើឲ្យមនុស្សខ្វះគុណធម៌នៅក្នុងខ្លួន។
ឯកឧត្ដម សួន បវរ ថាការរៀបចំកម្មវិធីអប់រំសីលធម៌ ចរិយាធម៍ តាមគន្លងព្រះពុទ្ធសាសនានេះឡើង ដើម្បីជួយអប់រំដល់កុលបុត្រកុលធីតា និងយាយជីតាជី ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវចំណេះដឹងនិងបដិបត្តិធម៌តាមគន្លងព្រះពុទ្ធសាសនា ដែលជាមរតកវប្បធម៌ដ៏សំខាន់របស់ជាតិយើងដើម្បីឲ្យពួកគាត់បានក្លាយទៅជាបុគ្គលដ៏ល្អ មានសីលធម៌ ចរិយាធម៍ និងចេះទទួលខុសត្រូវចំពោះមុខ និងតួនាទីរបស់ខ្លួន តទៅនិងក្លាយខ្លួនទៅជាធមធានមនុស្សមួយដ៏សំខាន់ដែលជាតិមាតុភូមិកំកំពុងត្រូវការ ជាចាំបាច់ទៀតផង៕ដោយ:ឃិន គន្ធា