បន្ទាយមានជ័យ: ស្របពេលមានគ្រោះរាំងស្ងួត និងតាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអជ្ញារធម៍ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យអោយស្ដារ ស្រះ ត្រពាំង ប្រឡាយ ស្ទឹង ដើម្បីស្តុបទឹកទុកជូនពលរដ្ឋប្រើប្រាស់ នៅពេលខ្វះខាតទឹក សប្បរស់ជននៅ សហរដ្ឋអាមេរិចផ្តល់ថវិការ ១៥០០$ ស្ដារស្រះ ទំហំ៣០មែត្រគុណ១៣០មែត្រ ជម្រៅ៣មែត្រ ផ្ដល់ជូនពលរដ្ឋនៅជាយក្រុងសិរីសោភ័ណ ក្នុងភូមិរាត្រីពន្លឺសែនជ័យ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមរយ:លោក លី សារី អភិបាលរងខេត្ត និងប្រធានក្រុមការងារចុះជួយក្រុងនេះ។
លោក វៃ កេងលី អភិបាលក្រុងសិរីសោភ័ណប្រាប់ថា: ភូមិរាត្រីពន្លឺសែនជ័យជាសហគមន៍មួយដែលរដ្ឋក្រុងស្នើរសុំបង្កើតរយះប្រមាណ៦ ឆ្នាំហើយ មានពលរដ្ឋរស់នៅប្រមាណ៣២ គ្រួសារ ពលរដ្ឋរស់នៅដោយពឹងផ្អែកការធ្វើស្រែចម្ការ និងលក់ដូរតិចតួត។
ដោយរដូវប្រាំងបានអូសបណ្លាយយូអង្វែង ទើបសហគម៍ដែលនៅជិតដៃស្ទឹងមួយ រង្គ្រោះដោយខ្វះខាតទឹកប្រើប្រាស់ ទោះបីមានភ្លៀងធ្លាក់បន្តបន្ទាប់ តែមិនមានទឹកដក់ក្នុងស្រះ ដែលបានរីងស្ងួតនោះឡើយ។
លោក លី សារី អភិបាលរងខេត្ត និងប្រធានក្រុមការងារចុះជួយក្រុងសិរីសោភ័ណមានប្រសាសន៍ថា: តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអជ្ញារធម៍ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យអោយស្ដារ ស្រះ ត្រពាំង ប្រឡាយ ស្ទឹង ដើម្បីស្តុបទឹកទុកជូនពលរដ្ឋប្រើប្រាស់ នៅពេលខ្វះខាតទឹក។
លោក លី សារី ថ្លែងអំណរគុណដល់ កញ្ញា ប៊ូ វិធាវី រស់នៅសហរដ្ឋអាមេរិកបានឧបត្ថម ថវិការ១៥០$ សម្រាប់ស្ដារស្រះ ផ្ទុកទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់៕ដោយ:ឃិន គន្ធា