ខេត្តពោធិ៍សាត់៖ចោចិត្តសឿងដ៍ព្រហើនម្នាក់នៅឯខេត្តកំពង់ឆ្នាំងបានឆ្លងដែនមកលូចក្របីទាំងព្រឹកនៅទឹកដីខេត្តពោធិ៍សាត់តែត្រូវបានសមត្ថកិច្ចដើរល្បាតប្រទះឃើញគាប់ជូនខាងជនរងគ្រោះផ្ដល់ដំណឹងថាបាត់ក្របីមួយនឹមនេះទៀតក៍ចាប់បានទាំងចោទាំងក្របីនោះតែម្ដង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១១នឹង៣០នាទីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៦ត្រង់ចំនុចទួលសង្កែស្ថិតក្នុងភួមិអូរហេង ឃុំសំរោងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។លោក វង សាវ៉េតអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានព័ណនាករណីនេះឲ្យដឹងថា៖ជនរងគ្រោះជាម្ចាស់ក្របីមួយនឹងនេះគឺប្រជាជនរស់នៅឯឃុំសន្ទ្រែដោយបរទេះទៅកាប់ឈើធ្វើផ្ទះនៅឯឃុំសំរោងហើយក្របីនេះបានបាត់រយះពេលជិតមួយខែហើយដោយដើររកមិនឃើញ ។លោកបន្តថាគាបជូនមុនពេលកើតហេតុរកក្របីឃើញវិញនេះមកចាស់ក្របីនោះក៍បានផ្ដល់ដំណឹងទៅមន្ត្រីនគរបាលប៉ុស្ត៍តាមមូលដ្ឋាន ហើយគាប់ជូននឹងប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំសំរោងបានដើរល្បាតក៍ប្រទះឃើញក្របីមួយនឹមដែលចោនោះដឹកកាត់ព្រៃក្នុងទឹកដីមូលដ្ឋានខ្លួនក៍បានសួនាំដោយចោនោះឆ្លើយថា ក្របីរបស់គេទេដោយគេប្រាប់ថានៅឃុំសន្ទ្រែដែររូចក៍មិនសួនាំទៀតក៍កម្លាំងនគរបាលមកកាន់ប៉ុស្ត៍រដ្ឋបាលវិញ។ លោកអធិការបន្តបនទៀតថាស្រាប់តែមកដល់ប៉ុស្ត៍ក៍ទទួលបានព័ត៍មានពីជនរងគ្រោះជាម្ចាស់ក្របីនោះក៍នឹកគឹតថាបុរសដែលដឹកក្របីកាត់ព្រៃនោះគឺជាចោលូចក្របីហើយទើបប្រញា៉ប់ ទៅតាមស្កាត់រកវិញក៍ឃើញចោនោះកំពុងលេងក្របីឲ្យសីុស្មៅនៅចំនុចខាងលើក៍ចាប់បានទាំងក្របីនឹងចោនោះយកមកកាន់អធិការនគរបាលស្រុកភ្នំក្រវាញតែម្ដង។
លោក វង សាវេ៉តបានបញ្ជាក់ចុងក្រោយថា៖ក្របីពីរក្បាលនេះត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញហើយចោដែលឆ្លងដែនមកលូចក្របីនេះ ឈ្មោះ ទូច តុន អាយុ៣៥ឆ្នាំរស់នៅភួមិអំពឹល ឃុំស្រុកទឹកផុសខេត្តកំពង់ឆ្នាំ ងត្រូវបាននគរបាលជំនាញបង្ករសំណុំរឿងបញ្ជូនទៅតុលារហើយព្រោជាបទល្មើសលូចជាក់ស្ដែង៕