ខេត្តពោធិ៍សាត់៖ ផ្ទះចំនួន០៤ខ្នងផ្ទះត្រូវបានខ្យល់បោកបក់ខូចយា៉ងដំណំជាមួយគ្នានោះដែរក៍មានក្របីប្រជាកសិករមួយក្បាលត្រូវបានរន្ទះធម្មជាតិបាញ់ងាប់ផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែឩសភា ឆ្នាំ២០១៦ដោយប៉ះពាល់បីភួមិស្ថិតក្នុងសង្កាត់រលាបក្រុងពោធិ៍សាត់ ។
អាជ្ញាធរនៅមូលដ្ឋាននោះបាននិយាយថា៖ជនរងគ្រោះដែលរងផលប៉ះពាល់លំដ្ឋានដោយខ្យល់កន្ត្រាក់នោះទី១ឈ្មោះ សុខ នឹបអាយុ៧០ឆ្នាំភេទស្រីរស់នៅភួមិព្រៃឨមា៉ល់ ទី២ឈ្មោះ ស្នា រីដាភេទប្រុសអាយុ២៦នៅភួមិទួលម្កាក់ ទី៣ឈ្មោះ សួនជួន អាយុ៦៥ឆ្នាំ ភេទប្រុសរស់នៅភួមិទួលម្កាក់ នឹងទី៤ឈ្មោះសេង សាវឿនភេទស្រីអាយុ២៣ឆ្នាំរស់នៅភួមិព្រៃឨមា៉ល់អ្នកទាំងនេះរស់នៅក្នុថសង្កាត់រលាប ក្រុងពោធិ៍សាត់ ។ដោយឡែកម្ចាស់ក្របីត្រូវរន្ទះបាញ់ងាប់មួយក្បាលនោះឈ្មោះ ឃុតសាវុន ភេទប្រុសអាយុ៥១ឆ្នាំនៅភួមិសង្កាត់រលាបក្រុងពោធិ៍សាត់។
អាជ្ញាធរដដែលបានបន្តថា៖នៅមុនពេលកើតហេតុខាងលើនោះ មានភ្លៀងធ្លាក់លាយខ្យល់បោកបក់យា៉ងខ្លាំងប៉ះពាល់ដល់ភួមិចំនួនបីក្នុងសង្កាត់រលាបធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន04ខ្នងផ្ទះរងកាខូចយា៉ងដំណំដោយផ្ទះទាំងបួនខ្នងផ្ទះនេះមានផ្ទះខ្លះត្រូវខ្យល់កន្ត្រាក់បក់បោករបូតជើងតាង ដួលដល់ដីខ្លះបើងដំដំបូលជញ្ជាំងនឹងផ្ទះមួយខ្នងទៀតត្រូវបានដើមឈើដួលរលំលើខូចខាតយា៉ងដំណំ ដោយឡែកក្របីឈ្មោលមួយក្បាលរបស់កសិករនោះក៍ត្រូវរន្ទះបាញងាប់កណ្ដាលវាលស្រែពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ៕