ខេត្តកំពត៖នាបច្ចុប្បន្ននេះតំបន់កោះស្លា កំពង់រងការកាប់បំផ្លាញពីសំណាក់ពួកឈ្មួញជារៀ ងរាល់ថ្ងៃ ស្ទើតែហិនហោចហើយ។ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈេីខាងលើនេះបងប្អូនប្រជាពលរដ្ឋរស់នៅឃុំត្រពាំងភ្លាំងនិងឃំុតាកែន ស្រុកឈូកបាននាំគ្នានិយាយរិះគន់ទៅលើ
សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើដែលឈរជើងនៅតំបន់នោះ ថាពួកគាគ់មិនដែលឃើញ ខាងជំនាញរដ្ឋបាលព្រៃធ្វើការបង្ក្រាបបានណាឡើយប្រហែលបានទទួលលាភសក្ការៈពីពួកឈ្មួញហើយ។បានជាបណ្តែតបណ្តោយអោយក្រុមឈ្មូញដឹកយ៉ាងអនាធិតេយ្យយ៉ាងនេះ៕ប្រជាពលរដ្ធបានរាយការណ៍ ប្រាប់អ្នកយកព័តមានយេីងថា មានកម្លាំង សមត្តកិច្ច នាំគ្នាមកអង្គុយចាំ យកលុយពីគោយន្តនិងរទេះដឹកឈេីនៅចំណុច ជម្រកទឹកធ្លាក់និងនៅ ចំណុចដេីមកណ្តោល។ប្រភពបន្តទៀតថា កំលាំងដែលមកយកលុយពីក្រុមឈ្មួញដឹកឈេីរួមមាន កំលាំងបរិស្ថាន ប៉ូលិសប៉ុស្តត្រពាំងភ្លាំង មេព្រៃស្រុកឈូក និងកំលាំងប៉េអឺម។ សារព័តមានយេីងបានភ្ជាប់ទូរសព្វ័ទៅលោកហុក គាសុកល នាយសង្កាត់រដ្ធបាលព្រៃឈីេស្រុកឈូកដេីម្បីសុំការបំភ្លឺ តែទូរសព្វ័ លោកខលចូលហេីយមិនមានអ្នកលេីក ចំណែកលោក កង គឹម លីនាយ ខណ្ឌរដ្ធបាលព្រៃឈីេ ខេត្តកំពត ទូរសព្វ័របស់លោកមិនអាច ទំនាក់ទំនងបាន។
ប្រជាពលរដ្ធ បាននិយាយថា តាំងពីលោក ហុក គា សុកល មកធ្វេីជានាយសង្កាត់មក មិនដែលឃេីញបង្ក្រាបក្រុមឈ្មូញរកស៉ីដឹកឈេីធំៗបានម្តងសោះ គេឃេីញតែបង្ក្រាប បានតែអ្នកដឹកឈេីធ្វេីអុសខ្យូងតែប៉ុណ្ណោះ៕ឬមួយលោក ហុក គា សុកល បានទទូលលាភសក្ការ:ពីពួកឈ្មូញធំអស់ហេីយ បានជាមិនបង្ក្រាប។អត្ថបទ លោកអួង វឹង