​សមត្ថកិច្ច​ប៉ូលីស​ព្រហ្ម​ទ័​ណ្ឌ​ខេត្ត ចុះ បង្ក្រាប​និង​ឃាត់ខ្លួន បក្ខពួក​ក្រុម​ក្មេង ទំនើង ដែល​ដើរលេង​ប៉ោឡែ​នៅពេល​ ​យប់​ទាំងប្រុស​ទាំងស្រី​ចំនួន​៤១​នាក់​

0

ខេត្តបាត់ដំបង¶ ក្រុមក្មេងទំនើងដើរលេងយប់ ចំនួន៤១នាក់ត្រូវបានឃាត់ខ្លួននាំយកមក កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីរក្សារបៀបរៀបរយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងប្រមូលយកមកធ្វើការអប់រំ ដោយ ហៅឪពុក ម្តាយ ឬក៏អាណាព្យាបាល ពួកគេទាំងនោះឲ្យមកផ្តិតស្នាមមេដៃធានានិងធ្វើកិច្វសន្យាចំពោះមុខសមត្ថកិច្ចទើបប្រគល់ពួកក្មេងទំនើងទាំង នេះ ឲ្យទៅក្រុមគ្រួសារ របស់ គេវិញ ដើម្បីយកទៅអប់រំបន្ថែមទៀត។លោក ម៉េង លាង នាយការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាលបានអោយដឹងថា៖ អនុវត្តនូវបទបញ្ជា របស់អគ្គស្នង ការនគរបាលជាតិកម្លាំងបង្ការបង្ក្រាបរបស់ស្នងការនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការដោយធ្វើការប្រ មូល បានបក្ខពួកក្រុមក្មេងទំនើង ដើរ លេងយប់ចំនួន៤១នាក់ដែលតែងតែបង្ករភាពស្មុគស្មាញដល់សង្គមនៅវេលាយប់ៗកប់អាធ្រាត្រ…។photo_2016-06-22_14-43-58 photo_2016-06-22_14-44-02 photo_2016-06-22_14-43-53
ក្រុមក្មេងទំនើងដែលជាមុខសញ្ញា ធ្វើការឃាត់ខ្លួនចំនួន៤១នាក់នេះ គឺៈ មានប្រុស២៩នាក់,ស្រី៨នាក់និងខ្ទើយចំនួន៤នាក់ផងដែរ។ បក្ខពួកក្មេង ទំនើងទាំងនេះ គឺច្រើនដើរលេងពេល យប់ ដោយប្រមូលផ្តុំគ្នានៅតាមសួន ច្បារ ថែមទាំងបង្ករអសន្តិសុខ ផឹកស៊ី ប្រើប្រាស់គ្រឿងញៀន និងបំរើផ្លូវភេទ ទៀតផង…។
លោកនាយការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលបានបន្តថា៖ក្រុមក្មេងទំនើងទាំង៤១នាក់នេះ សុទ្ធសឹងជាកូនចៅ អ្នករស់នៅក្នុងទីក្រុងខេត្តបាត់ដំបង។ បន្ទាប់ពីធ្វើការឃាត់ខ្លួនត្រូវបានអប់រំ សាកសួរ និងពិនិត្យសារធាតុញៀន។ ដោយឲ្យធ្វើ កិច្ចសន្យា ឈប់ប្រព្រឹត្តិ ហើយតម្រូវអោយអាព្យាបាលមកធានា ទើបអោយវិលត្រឡប់ទៅផ្ទះវិញ។
នៅក្នុងប្រតិបត្តិការខាងលើនេះ គឺ
ចាប់ផ្តើមនៅវេលាម៉ោង២យប់រំលងអាធ្រាតដល់ម៉ោង៤ទៀបភ្លឺ ដោយមា នការចូលរួមផ្ទាល់ពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង, លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្ត,លោកស្នងការរង និង លោក ម៉េង លាង នាយការិ យាល័យព្រហ្មទណ្ឌ័កំរិតស្រាល និង លោក ឈឿង គឹមសុង ប្រធានក្រុម បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផងដែរ ៕.