គ្រោះថ្នាក់​ចរាចរណ៍ 01​កើត​ឡើងរវាង​រថយន្ត​01​គ្រឿង​ម៉ាក​លុច​ស៊ី​ស ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ

0

ស្រុកព្រៃនប់វេលាម៉ោង 19និង00 នាទីថ្ងៃទី22ខែឧសភាឆ្នាំ 2016មានករណីគ្រោះថ្នាក់ចរាចរណ៍ 01កើតឡើងលើដងផ្លូវជាតិលេខ4 ត្រង់ចំណុចគីឡូម៉ែត្រ208 ស្ថិតក្នុងភូមិថ្មធំឃុំរាមស្រុកព្រៃនប់ រវាងរថយន្ត01គ្រឿងម៉ាកលុចស៊ីស ពាក់ស្លាកលេខភ្នំពេញ2Y 9956ទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ អ្នកបើកបរត្រូវបាន នប ខេត្តឃាត់ខ្លួន បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ខេត្ត មកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125ពណ៌ខ្មៅ ទិសដៅផ្ទុយ បណ្ដាលអោយអ្នកបើកបរម៉ូតូឈ្មោះ តាន់ រ៉េត ភេទបុរសអាយុ24ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រែកក្រាញ់ឃុំសាមគ្គីស្រុកព្រៃនប់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។បច្ចប្បន្ន អ្នកស្លាប់ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។សូមគោរពលា៕photo_2016-06-22_14-44-31 photo_2016-06-22_14-44-26 photo_2016-06-22_14-44-23 photo_2016-06-22_14-44-19