ស្ទឹងត្រែងៈយុវជនម្នាក់ចេញពីរាំលេងក្នុងក្លិប កាឡាក់ស៊ី ត្រូវបានជនមិនស្គាល់មុខ
មួយក្រុមស្ទាក់កាប់ចំនួនបីកាំបិតបែកលលារក្បាលរហូតដល់ឃើញខួររងរបួសធ្ងន់ ត្រូវ
បញ្ជូនទៅមន្ទីពែទ្យបង្អែកខេត្តភ្លាមៗ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២ៈ០០នាទីយប់ថ្ងៃទី២២ ខែឧសភា
ឆ្នាំ២០១៦ ត្រង់ចំណុចខារ៉ាអូខេយីហោកាឡាក់ស៊ី ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ចំពោះករណីនេះគ្រួសារជនរងគ្រោះបានប្រាប់ឲដឹងថាៈជនរងគ្រោះឈ្មោះ ផង អឹម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគីរី បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ ដែលកើតហេតុខាងលើ ។
លោកបន្តថាៈក្រោយពីទទួលដំណឹងថាប្អូនរបស់គាត់ត្រូវគេកាប់គាត់ក៍នាំគ្នាមកកន្លែងកើតហេតុ ពេលមកដល់ស្រាប់តែឃើញប្អូនខ្លួនឯងត្រូវគេកាប់ជាច្រើ កាំបិត គាត់ក៍យកទៅមន្ទីពែទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗ ពួកគាត់បញ្ជាក់ថាៈពេលដែលយកអ្នករបួសទៅដល់ក្នុងបន្ទប់ពិនិត្យជំងឺភ្លាមគាត់ក៍បានឃើញគ្រូពែទ្យម្នាក់មកលាងរបួសឲប្អូនរបស់គាត់ប៉ុន្តែមិនបានដេរស្បែកក្បាលដែលរយះចេញខួរនោះទេ លាងរបួសនឹងព្យួរសារ៉ូមមួយប្លោករួចក៍ចេញទៅក្រៅបាត់ លុះព្រឹកឡើង ដោយសារតែស្ថានភាពអ្នកជំងឺនិងមុខរបួសធ្ងន់ធ្ងរពេក បងប្អូនជនរងគ្រោះក៍សម្រេចចិត្តបញ្ជូនជនរងគ្រោះទៅមន្ទីពែទ្យបង្អែកក្រុងបានលុង ខេត្តរតនៈគីរីដើម្បីដេរមុខរបួស រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាមតែម្តង។
ប្រភពពីកន្លែងកើតហេតុបានឲដឹងថាៈ
នៅមុនកើតហេតុគេបានឃើញជនរងគ្រោះបានចូលទៅរាំលេងក្នុងក្លិប(កាឡាក់ស៊ី)ក្រោយមកពួកគាត់បានឃើញយុវជនមួយក្រុមចេញមកក្រៅដើរទៅ ដើរមក ទំនងជាចាំស្ទាក់វាយនណាម្នាក់អញ្ចឹង។មួយសន្ទោះក្រោយមកទៀតស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងឌុបគ្នាបីនាក់ចេញពីក្លិប ភ្លាមៗនោះស្រាប់តែឃើញយុវជនមួយក្រុមដែលចេញមកឈរចាំខាងក្រៅនោះទាញកាំបិតកាប់ទៅលើជនរងគ្រោះដែលជិះពីក្រោយជាច្រើនកាំបិទ បណ្តាយឲត្រូវចំច្រម៉ុះនិងលលារក្បាលបែកធ្លាយខួររងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ភ្លាមៗចំណែកឯក្រុមជនបង្ករ បន្ទាប់ពីបង្កររឿងរួចមក ក៍បានដាក់មេប្រូចផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចតាមស្វែងរក ចំណែកឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅប្រទេសវៀតណាម។គួរបញ្ជាក់ថាៈក្លិបកម្សាន្ត កាឡាក់ស៊ី ខាងលើនេះមានសន្តិសុខយាមកានជិតដប់នាក់ ប៉ុន្តែ ករណីវាយតប់គ្នា ករណីដេញកាប់គ្នា បានកើតឡើងស្ទើរតែរាល់យប់តែម្តង ចំណែកជនបង្ករមិនឃើញសមត្ថកិច្ចណាចាប់បានម្តងឡើយ។រួចខ្លួនរហូត…