​ ម្ចាស់​ស្ថា​នី​យ៏​ប្រេង​មាត់​ស្ទឹងសែន​គំរាម​ដក់​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​ដោយសារ​រារាំង​ការសាងសង់​តូប​លក់

0

កំពង់ធំៈ ក្រុមអជីវករ និងអាជ្ញាធរ ក្តៅក្រហាយម្ចាស់ការ៉ាសសាំង ឯកជនមាត់ស្ទឹងសែន ផ្សារចាស់ ដែលបាន សាង់រំលោភយកដីចំណីស្ទឹងយកធ្វើជាកម្មសិទ្ធ រួមទាំងដេញអ្នកលក់ និងអ្នកម៉ូតូឌុប ដែលមានមុខរបរ រកព្រឹកខ្វះល្ងាច ខណៈពេលដែលប្រកបមុខរបរជាង១០ឆ្នាំមកហើយ ខណៈពេលដែលអាជ្ញាភូមិ ឃុំ ចុះទៅសួរនាំពាក់ព័ន្ឋនិងលិខិតអនុញ្ញាតិក្នុងការសាងសង់ បែរជាម្ចាស់ស្ថានីយ៏ប្រេង គំរាមដកតំណែងចៅសង្កាត់កំពង់ក្របៅ និងមេប៉ុស្តិ៍ ហើយបានបញ្ជាឲ្យទៅសុំចៅហ្វាយខេត្តកំពង់ធំ សិនបានអាចអោយមើលច្បាប់បាន។

ស្ថានីយ៏ប្រេងឥន្ទនៈតេលាបានសាងសង់នៅដីចំណីស្ទឹង ស្ថិតនៅក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រុមអជីវករ និងអាជ្ញាធរឃុំ និងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ កំពុងតែពាក់មុខយក្សដាក់គ្នាយ៉ាងតឹងសរសៃរករ ដោយម្ខាងម្ចាស់ស្ថានីយ៏ប្រេងឥន្ទនៈតេលា ត្រូវជាកូន របស់លោកឧកញា ចាន់ ឌឿន ដោយយោងតាម ឯកសារមួយច្បាប់ ជំនាន់ លោក ណាំ ទុំ អភិបាលខេត្តកំពង់ធំ ហើយ បានឯកភាពលើសំណើរ សុំសាងសង់ស្ថានីយ៍ប្រេងតេលា បណ្តោះអាសន្ន ដែលមានទំហំ ១០គុណ២០ តែពុំមែនជាប្លង់ដី ឬប្លង់កម្មសិទ្ធនោះទេ គឺជាកម្មសិទ្ធដីរបស់រដ្ឋ តែក្រុមហ៊ុនប្រេង ត្រូវសាងសង់កែលំអរសោភ័ណ ភាពមាត់ស្ទឹងប្រវែង២៣០ម ដោយក្រាលការ៉ូឡា ធ្វើជណ្តើរចំនួន២ សម្រាប់ចំណត់កាណូត តែរយះពេលជាង ១០ឆ្នាំមកនេះ ក្រុមហ៊ុនពុំទាន់បានសាងសង់អ្វីបន្តិចឡើយ ថែមទាំងយកលិខិតវិនិយោគនេះ មកដេញអជីវករ ហើយនិងសង់តូបលក់ទៅវិញ។
ក្រោយពីមានហេតុការ ឡើងសរសៃកដាក់គ្នាមក មន្ត្រីបរិស្ថានក្រុង ព្រមជាមួយមន្ត្រីរៀបចំដែនដីក្រុង និងខេត្តចូលរួមពិនិត្យនិងធ្វើកំណត់ហេតុ ក្រុមអជីវករលក់ខោអាវជជុះ បានបញ្ជាក់ថា គាត់បានលក់នៅទីនេះជាច្រើនឆ្នាំមកហើយ តែឥលូវម្ចាស់ការ៉ាសសាំងបាន បានឲ្យបងប្អូនណាចង់លក់ត្រូវកក់លុយ១០០$ ហើយបង់ប្រចាំខែក្នុង១ខែ២០ម៉ឺនរៀល បើអ្នកណាមិនព្រម គឺមិនអនុញ្ញាតិឲ្យលក់ទៀតទេ។
អ្នកស្រី ចាន់ សុវណ្ណគិរី ម្ចាស់ស្ថានីយ៏ប្រេងឥន្ទនៈតេលាបានប្រាប់ថាខាងក្រុមហ៊ុន មានកិច្ចសន្យាសាងសង់ស្ថានីយ៏ និងមានសិទ្ធសាងសង់សំណង់មាត់ច្រាំងស្ទឹងសែនប្រវែង២៣០ម៉ែត្រ នៅសងខាងស្ថានីយ៏ដើម្បីឲ្យសោភ័ណភាពស្អាត ហើយបើបងប្អូនចង់លក់នៅលើការ៉ូឡានេះទាល់តែបង់លុយឲ្យគាត់ដែរ ។
មន្ត្រីសាលាខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកឧកញា ចាន់ ឌឿន មិនបានគោរពទៅតាមកិច្ចសន្យាទាំងស្រុងនោះទេ ចាប់តាំងពីកកើតស្ថានីយ៏ប្រេងជាង១០ឆ្នាំមកហើយ ជណ្តើរដែលត្រូវធ្វើចុះក្នុងស្ទឹងសែនសម្រាប់ឲ្យទូកការណូតចូលមកសុំចតចាក់ប្រេងក៏មិនធ្វើ ហើយច្រាំងស្ទឹងដែលថា២៣០ម នោះក៏មិនទាន់ធ្វើដែររហូតមកដល់ពេលនេះទុកឲ្យបរិស្ថានទីនេះអាប់អួរ ហើយបាត់បង់អស់នូវសោភ័ណភាពស្ទឹង។
ដោយ ប៊ុន រដ្ឋា

20160520_082536 20160520_082530 20160520_082237 20160520_082154 20160520_082146 photo_2016-05-22_22-09-18