ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ឧសភាលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសិតព្រះពុទ្ធបដិមា និងរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គក្នុង មន្ទីរពេទ្យព្រះសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នងភូមិគ្រួស សង្កាត់សំរោងខណ្ឌ ព្រែកព្នៅ។
ពុទ្ធសាសនិកជាច្រើនលើពិភពលោកនិយមកសាងព្រះពុទ្ធរូបឡើងដើម្បីរំលឹកគុណ តំណាងព្រះសម្មាសម្ពុធ និងទុកជាទីសក្ការះបូជា។តាមពុទ្ធឧិវាទបានចែងថា អ្នកកសាង ព្រះពុទ្ធបដិមាពីស៊ីម៉ង់ទទួលបានអនិសង្ឃ១៥កប្ប,ស្ពាន៣៥កប្ប,ប្រាក់៤៥កប្ប,មាសនិង សំរិទ្ធ៥៥កប្ប។ព្រះពុទ្ធបដិមាដែលត្រូវកសាងពេលនេះមានព្រះភ្នែន២ម៉១តឹក,កំពស់២ម៉១តឹក,តួអង្គព្រះសិអារ្យមេត្រីមានព្រះភ្នែន៩តឹក,កំពស់៩តឹក។ចំពោះថវិកាដែលត្រូវចំ ណាយក្នុងការសាងសង់នេះមានចំនួន៧៥.៧០០$។
លោកប៉ា សុជាតិវង្ស មានប្រសាសន៏ថា ពិធីបុណ្យសិតព្រះពុទ្ធរូប និងរាប់បាត្រព្រះសង្ឃនាពេលនេះ គឹមិនត្រឹមតែបានឆ្លុះបញ្ចាំង ឲ្យឃើញពីជំនឿ និងការគោរពប្រណបត័ដ៏ជ្រាលជ្រៅរបស់យើងទាំងអស់គ្នាចំពោះព្រះ ពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព និងការ គាំទ្ររបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៏ប្រទេសជាតិ ជាពិសេសវិសយ័ព្រះពុទ្ធសាសនាតាម រយះការបរិច្ចាកទានដ៏សប្បុរសដើម្បីកសាងនូវសមិទ្ធផលនានាទុកជាប្រយោជន៏ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ កាយវិការនិងសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ ពិតជាមានតំលៃមិនអាចកាត់ថ្លៃបានចំពោះការចែករំលែកសំរាប់ការកសាងសង្គមមួយប្រ កបដោយសុខសន្តិភាព
សុខដុមនីយ៏កម្មនិងការអភិវឌ្ឍន៏។
លោកបន្តថា ចំពោះការសាងសង់មន្ទីរពេទ្យព្រះសង្ឃ និងសមិទ្ធផលនានាក្នុងមន្ទីរ ពេទ្យនេះ គឺជាសេនាសនៈដ៏សំខាន់ចំពោះព្រះសង្ឃ និងត្រូវចាត់ទុកជាធម្មទានដ៏ធំក្នុងជំ នឿនៃព្រះពុទ្ធសាសនា។ពីព្រោះមណ្ឌលនេះនឹងក្លាយជាមន្ទីរពេទ្យព្រះសង្ឃដំបូងក្នុង សម័យកាលបច្ចុប្បន្ន សំរាប់ផ្តល់សេវាសុខភាពសាធារណៈជូនព្រះថេរានុថេរៈគ្រប់ព្រះ អង្គដែលមានអាពាធអាចនិមន្តមកពីគ្រប់ទិសទីដើម្បីសំរាកព្យាបាលដោយមិនគិតថ្លៃ និង ដាច់ដោយឡែកពីអ្នកជំងឺជាគ្រហស្ថ។ឯ.ឧបន្តទៀតថា៖និរន្តរភាពនិងប្រសិទ្ធភាពនៃការ ផ្តល់សេវាព្យាបាលរបស់មន្ទីរពេទ្យគឺជារឿងសំខាន់៕