​ចាញ់បោក​សង្សារ​ល្បួង​យក​ម៉ូតូ​មិត្ត​ម្នាក់ទៀត​គេចខ្លួនបាត់​ស្រមោល​ខ​ណះ​ឌុប​នាង​ដើ​លេង​

0

ភ្នំពេញ-នារីម្នាក់ត្រូវបានបុរសជាសង្សាររបស់មិត្តភក្តិ ឆបោកយក ម៉ូតូទៅបាត់ស្រមោលដោយសុវត្ថិភាព បន្ទាប់ពីឌុបនាងដើលេងខណះពេលដែលនាងនិងមិត្តភក្តិចូលបន្ទប់ទឹក។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ២៣ ឧសភា ២០១៦ នៅស្ថានីយ៍ប្រេងឥន្ធះ តេលា តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនរងគ្រោះមានឈ្មោះ សាត សុខន ហៅពៅ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិត្រយឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្រុកកំណើតក្នុងភូមិត្រពាំងរាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាម្ចាស់ម៉ូតូម៉ាកស្កូពីពណ័ខៀវពាក់ស្លាកលេខ 1109 (មិនចាំអក្សរ)និងម្នាក់ទៀតមានឈ្មោះឆាយ សុីនួន អយុ២៥ឆ្នាំមុខរបរនៅផ្ទះលក់ចាបហួយ ស្នាក់នៅម្ដុំផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមប្រភពព័មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះកំពុងតែធ្វើការនៅក្នុងរោងចក្រមួយនៅស្រុកអង្គរស្នួល ក៏មានមិត្តភក្ដិស្រីម្នាក់ទូរស័ព្ទមកបបួលដើរលេងជាមួយសង្សារគេ ហើយពេលនោះនារីរងគ្រោះបានយល់ព្រម។ ពួកគេទាំងពីរនាក់បានជិះម៉ូតូតាំងពីស្រុកអង្គស្នួល មកជួបសង្សាររបស់មិត្តភក្ដិនាងនៅមុខសាកលវិទ្យាល័យ IU ហើយក្រោយមកពួកគេបានអង្គុយញាំអីនៅម្ដុំនោះបាន១សន្ទុះ ក៍ខាងប្រុសបបួលពួកគាត់ទាំង២ចូលក្នុងក្លឹបកំសាន្តមួយនៅម្តំុផ្សារដីហុយ តែមិនទាន់បានចូលផងស្រាប់តែជនឆបោកនោះ បានឈប់ម៉ូតូហើយដើរចូលក្នុងបន្ទប់ទឹកនៅស្ថានីយ៍ប្រេងឥទនះតេលាពេលនោះមិត្តភក្ដិស្រីរបស់នាង ដែលត្រូវជាសង្សារជនឆបោកនោះ ក៏បបួលនាងចូលបត់ជើងតូចនៅក្នុងបន្ទប់ទឹកក្បែរនោះដែរ។photo_2016-06-23_06-42-13 photo_2016-06-23_06-42-11
ស្រាប់ពេលចេញពីបន្ទប់ទឹកវិញ បាត់ម៉ូតូនិងបុរសជាសង្សារមិត្តរបស់នាង
ភ្លាមៗនារីជាសង្សាររបស់ជនឆបោកនោះបានទូរសព្ទ័ទៅ តែសង្សាររបស់នាងប្រាប់ថាគាត់ខ្ចីម៉ូតូទៅយកលុយអោយគេក្បែរនោះបន្តិចទៀតគាត់ជិះយកមកអោយវិញហើយ។ ដោយចាំបាត់ៗស្ងាត់សូន្យជាង៣ម៉ោង ទៀបដឹងថាចាញ់បោកគេនារីរងគ្រោះដែលជាម្ចាស់ម៉ូតូបានឃាត់នារីជាមិត្តភក្តិដែលត្រូវជាសង្សាររបស់ជនឆបោកនោះយកទៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីដើម្បីធ្វើការសួរនាំបន្តផងដែរ៕ជីម ភារ៉ា