កំពង់ចាម៖នៅថ្ងៃទី23ឧសភា2016នេះជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់
បានបញ្ជូនសំណុំរើឿងនិងជនសង្ស័យវ័យចំណាស់ម្នាក់ទៅព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពង់ចាមក្នុងករណីរំលោភសេពសន្ធវៈទៅលើកុមារីអាយុ10ឆ្នាំចំនួន3លើរួចមកហើយ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កុយ ចាន់នី ភេទប្រុសអាយុ54
ឆ្នាំរស់នៅភូមិព្រែកពោធិលើឃុំព្រែកពោធិស្រុកស្រីសន្ធរខេត្តកំពង់ចាម ។
ចំណែកកុមារីរងគ្រោះឈ្មោះ«ល ហ្ស»អាយុ10ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នាបានអោយដឹងថានៅថ្ងៃមិនចាំខែឧសភា2016កន្លងទៅថ្មីៗនេះមានឈ្មោះកុយ ចាន់នីភេទប្រុសរស់នៅភូមិជាមួយគ្នាបានបបួលនាងចូលទៅក្នុងព្រៃខាងកើតដោយប្រាប់ថាទៅរករើសស្វាយពេលនោះនាង«ល ហ្ស»ក័ទៅជាមួយចំណែកម្តាយនាងមិនបាននៅផ្ទះទេ ។ពេលទៅដល់ចំនុចដើមរកាឈ្មោះចាន់នីបានក្រាលក្រមាហើយអោយនាងដេកនៅលើដីផ្កាប់មុខនិងអោយស្រាតខោចេញ បន្ទាប់មកចានីបានយកប្រដាប់ភេទរបស់
គាត់ដាក់ចូលទៅក្នុងប្រដាប់ភេទរបស់នាងធ្វើអោយនាងឈឺចាប់យ៉ាងខ្លាំងតែមិនដឹងធ្វើ
ដូចម្តេច។ក្រោយមកជនសង្ស័យឈ្មោះចាន់នីបានជិះកង់ឌុបនាងមកផ្ទះរួចក៏អោយលុយនាងចំនួន2000រ។
បន្ទាប់ពីរំលងបាន2ថ្ងៃក្រោយមកជនសង្ស័យឈ្មោះចាន់នីបានយកកង់មកឌុបនាងទៅរើសស្វាយដោយនាំនាងទៅកន្លែងដដែលហើយធ្វើសកម្មភាពដូចមុនដដែលហើយក៏
ឌុបនាងមកផ្ទះរួចអោយលុយនាង2000រទៀត ។
កុមារីររងគ្រោះបនាបន្តថា3ថ្ងៃក្រោយមកគឺថ្ងៃទី19ឧសភា2016ប្រហែលជាម៉ោង7
ព្រឹកឈ្មោះចាន់នីក៏ដឹកដៃនាងអោយឡើងជិះកង់ជាមួយទៅកន្លែងដដែលធ្វើសកម្មភាពដូចកាលមុនរួចក៏ឌុបនាងមកផ្ទះវិញ ។ ដោយមានការសង្ស័យនៅថ្ងៃទី20ឧសភា2016ម្តាយរបស់កុមារីរងគ្រោះក៏បានជីកសួរទើបនាងឆ្លើយប្រាប់តាមដំនើរឿងដែលកើតឡើងខាងលើ ។
អ្នកស្រី«ធរ»អាយុ37ឆ្នាំជាម្តាយកុមារីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិឃុំព្រែកពោធិនៅរសៀលថ្ងៃទី21ឧសភា2016ដើម្បីអោយសមត្ថកិច្ចតាមចាប់ខ្លួនជន
សង្ស័យដែលបានប្រព្រឹត្តអំពើសេពសន្ធវៈទៅលើកូនស្រីរបស់ខ្លួនដែលជាអនិតិជន ។
លោកហេងផល្លាអធិការនគរបាលស្រុកស្រីសន្ធរបានអោយដឹងថាក្រោយពីទទួល
ពាក្យបណ្តឹងហើយសមត្ថកិច្ចក៏បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុតាមរកជនសង្យ័យ
រហូតដល់ថ្ងៃទី22ឧសភា2016ទើបឃើញជនសង្ស័យឈ្មោះកុយចាន់នីនិងបាននាំមកធ្វើការសាកសួរ ។ តាមការបំភ្លឺរបស់ជនសង្ស័យកុយចាន់នីបានអោយដឹងថាកន្លងមកថ្មីៗនេះខ្លួនបាន
មកធ្វើទ្វារបង្អួចអោយអ្នកស្រី«ធ រ»នដែលជាម្តាយកុមារីរងគ្រោះនៅភូមិជាមួយគ្នាហើយ
តែងតែអោយលុយកូនស្រីម្ចាស់ផ្ទះដើម្បីទិញនៅចំណី។ជនសង្ស័យបានបញ្ជាក់ទៀតថា
ពេលនោះកូនម្ចាស់ផ្ទះគឺកុមារី«ល ហ្ស»ងាយុ10ឆ្នាំបានអោយខ្លួនជូនទៅរើសស្វាយនៅ
ក្បែរដើមឈើមួយដើមខាងត្បូងភូមិ។ពេលរើសស្វាយរួចខ្លួនបានឌុបកង់នាងមកផ្ទះវិញ
ដោយមិនបានរំលោភនាងឡើយ។ នៅថ្ងៃទី22ឧសភា2016នេះអង្គការការពារកុមារកម្ពុជាហៅកាត់ចា«CPU»បានសហការជាមួយសមត្ថកិច្ចដោយនាំកុមារីរងគ្រោះ«ល ហ្ស»មកកាន់មន្ទីរពេទ្យខេត្តកំពង់ចាមដើម្បីធ្វើកោសល្យវិច្ច័យ រកការពិត ។