​កុមារី​តូច​ម្នាក់​ស្លាប់​ត្រូវគេ​រុំ​សារុង​ច្រក​ស្បោង​និង​កា​រ៉ុង​យកទៅ​ញុ​ក​ចោល​ ​ក្នុង​ឬ​ស​ឈើ​ព្រៃ​លិច​ទឹក​ទំនប់​២០​ឧសភា​ក្នុងភូមិ​ថ្មកែវ​

0

ខេត្តកំពង់ឆ្នាំង៖ កុមារីតូចម្នាក់អាយុប្រមាណ៣ថ្ងៃ ត្រូវបានគេប្រទះឃើញស្លាប់ដោយគេ
រុំនិងសារុង ច្រកស្បោងខ្មៅ និងច្រកការុងស យកមកបោះចោលញុកក្នុងឬសឈើព្រៃលិច
ទឹក ក្នុងទំនប់២០ឧសភា ស្ថិតនៅក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលករណីនេះត្រូវបានអ្នកឃ្វាលក្រី ប្រទះឃើញនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋនៅក្នុងភូមិថ្មកែវម្នាក់ បាននិយាយអោយដឹងក្នុងពេលសមត្ថកិច្ចនគរ
បាលប៉ុស្តិ នគរបាលស្រុករលាប្អៀរ ចុះទៅពិនិត្យ សាកសពនៅកន្លែងកើតហេតុនៅព្រឹកថ្ងៃទី២២ ខែឧសភានេះថា៖ កាលពីល្ងាចថ្ងៃម្សិលម៉ិញ អ្នកឃ្វាលក្របីបានឃើញ មនុស្សប្រុស២នាក់ ជិះម៉ូតូសង់០១៣ កាន់ការ៉ុងច្រកសពកុមារីនេះ យកមកបោះចោលនៅចំណុ
ចខាងលើនេះ ហើយជិះម៉ូតូចេញទៅវិញបាត់។ លុះព្រឹកឡើងគេមកពិនិត្យមើលនៅក្នុងកា
រ៉ុងនោះ ទើបដឹងថាមានសពកុមារីតូចម្នាក់នេះ។DSC03638 DSC03640 DSC03643
ក្នុងពេលពិនិត្យសាកសព សមត្ថកិច្ចនគរបាលជំនាញបានអោយដឹងថា សពកុមារី
រីនេះមានអាយុប្រមាណ២ទៅ៣ថ្ងៃ គឺគេអាចកើតនៅក្នុងមណ្ឌលសុខភាព ឬពេទ្យឯកជន
ណាមួយ ព្រោះនៅលើផ្សឹត មានកៅស៊ូចងទងផ្សឹតរបស់ពេទ្យមិនទាន់ជ្រុះផង ហើយករ
ណីនេះ សពកុមារីបានស្លាប់ហើមប៉ោងទៅហើយ និងពិបាកពិនិត្យអោយដឹងថា តើគេស្លា ប់ដោយសារមូលហេតុអ្វីច្បាស់លាស់ឡើយ។
ករណីនេះត្រូវបាន គេសង្ស័យផ្សេងៗគ្នាថា៖ អាចគេកើតមកស្លាប់ ម្តាយគេអ្នកចម្ងាយ មកពីឆ្ងាយទៅអោយគេយកបោះចោល ឬក៏ម្តាយគេមានកូនលួចលាក់ជាមួយបុរសណាម្នាក់ពេលកើតកូនរួច យកមកបោះចោលក្នុងព្រៃក៏អាចថាបាន តែរឿនេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះគ្មានអ្នកណាដឹងឡើយ។ សពកុមារីតូច ក្រោយពីសមត្ថកិច្ចពិនិត្យរួច ត្រូវបានប្រជាពលរដ្ឋយកទៅបញ្ចុះនៅក្នុងព្រៃក្បែរនោះ ដែលរឿងនេះអ្នកស្រុកមានការអាណិតអាសូរ គ្រប់ៗមិនគួរម្តាយរបស់គេគ្មានក្តីមេត្តាយកមកបោះចោលដូចសត្ចធាតុបែបនេះសោះឡើយ៕