ខេត្តពោធិ៍សាត់៖ផ្ទះប្រជាកសិករគ្រួសារមួយត្រូវបានខ្យល់កន្ត្រាក់វាយបក់បោករំដើមត្នោតដែលនៅជារបងក្បែរផ្ទះបាក់សង្កត់លើចំពីលើផ្ទះរងកាខូចខាតទាំងស្រុងហើយសំណាងណាស់មនិស្សក្នុងគ្រួសារពុំមានអ្នករបួស។ហេតុការណ៍នេះបានកើតឡើងនៅវេលាមោ៉ង៥នឹង០០មាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ស្ថិតត្រង់ភួមិព្នៅ ឃុំស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់។លោកនសុ គឺននាយប៉ុសនគរបាលមូលដ្ឋានស្នាមព្រះបានប្រាប់ថា៖ផ្ទះនេះមានទំហ៊ំ៥គុណ៧ធ្វើអំពីឈើ ប្រក់សង្កសីជញ្ជាំងដំបូលក្រាលក្ដាដែលមកចាស់ផ្ទះជាជនរងគ្រោះឈ្មោះ វង់ សុនអាយុ៦៦ឆ្នាំភេទប្រុសរស់នៅភួមិកើតហេតុខាងលើ។
មន្ត្រីដដែលនោះបន្តថា៖នៅមុនពេលកើតហេតុនោះផ្ទៃមេឃបានធ្លាក់ភ្លៀងរាយបា៉យយា៉ងខ្លាំគ្រប់កន្លែងក្នុងភួមិខាងលើនេះដោយនាំទាំងខ្យល់កន្ត្រាក់បក់បោកយា៉ងខ្លាំង ជាអកុសល្យផ្ទះជនរងគ្រោះគ្រួសារខាងលើបានសាងសងឡើងក្បែរដើមត្នោតក្នុងភួមិរបស់គាត់ស្រាប់តែនៅមោ៉ងកើតហេតុនោះខ្សល់កន្រាក់បានបក់បោករលំដើមត្នោតមួយដើមបាក់សង្កត់ចំផ្ទះគ្រួសារនោះចំពីលើផ្ទះបណ្ដាលឲ្យខូចខាតទាំងស្រុងរាបដល់ដីតែសំណាងណាស់ក្នុងខណៈមានឧប្បហេតុនោះមិនមានគ្រួសារជនរងគ្រោះនៅក្នុងផ្ទះ។
លោក សុ គឺន បន្តថា៖ក្រោយពេលគ្រោះថ្នាក់នេញភ្លាមខាងសមត្ថកិច្ចនឹងអាជ្ញាធរទៅដល់កន្លែងកើតហេតុនោះដើម្បីស្រង់របាយការជាក់ស្ដែងរបស់ជនរងគ្រោះក្នុងការសង្គ្រោះជាបឋមទៅថ្នាក់លើផងដែរ៕