​ប្រជា​ពល​រដ្ន​៥​គ្រួសារ​ទន្ទឹង​រងចាំ​មើល​ចំណាត់ការ​របស់​អាជ្ញា​ធ័​រ​ខេត្តសៀមរាប​ក្នុងការ​បើកផ្លូវ​ចូល​ផ្ទះ តើ​មាន​ប្រសិទ្ធិភាព​ឬ​អត់​

0

សៀមរាប =ទំនាស់ញាច់ញាតិបងប្អូន៥គ្រួសារមានគ្នាជាង់៣០នាក់រស់នៅក្នុងដីឡូត៍មួយកន្លែងនៅក្នុងក្រុងសៀមរាបបានសំដែងការព្រួយបារម្ភនិងខ្វល់ខ្វាយយ៉ាងខ្លាំង រយះពេលជាង់៥ឆ្នាំមកហើយដោយសារតែអ៊ុំបង្កើតរបស់ពួកគាត់មានគំនឹតចង្អៀតចង្អល់បន្ទាប់ពី អ៊ុំ13278019_1111704352221625_1691557880_nផ្សេងៗទៀតបានស្លាប់អស់ទៅនៅសល់តែអ៊ុំម្នាក់នេះកើតគំនឹតមិនល្អបិតផ្លូវចេញចូល មិនអោយក្រុមគ្រួសារសាច់ញាតិកូនក្មួយរបស់ខ្លួនបានដើរចេញចូលបានស្រួលទេ ជម្លោះបិទផ្លូវនេះមានទីតាំងខាងលិចភ្លើងស្តុបផ្សារកណ្តាល (អតីតឡាប៉េ) ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើយោងតាមប្រភពពត័មានពីក្រុមគ្រួសារទាំង៥បានអោយដឹងថា ការបិតផ្លូវនេះបានបង្ខំចិត្តអោយពួកគាត់ដើរតត្រុកក្រោមផ្ទះ របស់គេទាំងចិត្តអៀនខ្មាស់ ជារាងរាល់ថ្ងៃ ពេលចង់ធ្វើកម្មវិធីបុណ្យ ឬការគឺពុំអាចធ្វើកើតនោះទេ ដោយសារតែគ្មានផ្លូវចេញចូល ហើយសុខចិត្តទៅធ្វើនៅផ្ទះអ្នកដ៏ទៃ ហើយម្យ៉ាងទៀតប្រសិន បើមានគ្រោះអគ្គីភ័យ ឆាបឆេះនៅក្នុងលំនៅដ្ឋាននេះ មនុស្សទាំងអស់និងត្រូវស្លាប់ ដោយសារតែការបិត ផ្លូវ មិនអោយចេញចូល ទង្វើនេះធ្វើពួកគាត់មានការងឿងឆ្ងល់ថា ប្រហែលជា លោកអ៊ុំ មានគំនឹត ចង់អោយកូនក្មួយទាំងអស់លក់ដីអោយគាត់ក្នុងតំលៃថោក ហើយ ទើបបានគាត់មានគំនឹត បិតផ្លូវ យ៉ាងចង្អៀតចង្អល់បែបនេះ ស្ត្រីម្នាក់ក្នុងចំណោម៥គ្រួសារ ឈ្មោះ កុយ សុថានី អាយុ៤២ឆ្នាំ បានរៀបរាប់ថា អ្នកដែលបិទផ្លូវមិនឱ្យពួកគាត់ដើរចេញចូលនោះមានរយៈពេល៥ឆ្នាំមកហើយ មកដល់ពេលបច្ចុប្បន្ននេះអាជ្ញាធរមិនអាចដោះស្រាយបាននៅឡើយ ម្ចាស់ដីខាងមុខ13277933_1111704298888297_485647451_nមានឈ្មោះ អ៊ាម ពុន អតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយគាត់ត្រូវជា ពូ ជាអ៊ំ និងជាជីតា របស់ពួកខ្ញុំ អ្នករងគ្រោះទាំង៣០នាក់ផងនោះមិនគួរណាគាត់ធ្វើដាក់សាច់ឈាមខ្លួនឯងទាល់តែសោះ ដីនេះក្រោយថ្ងៃរំដោះ១៩៧៩ ក្រុមសាច់ញាតិរបស់នាងខ្ញុំបានមករស់នៅជុំគ្នា លុះដល់ឆ្នាំ២០០៨ក្រោយអាជ្ញាធររៀបចំផ្លូវប្រព័ន្ធលូទឹក លោក អ៊ាម ពុន (ជាពួបង្កើត) បានសង់ផ្ទះពីមុខផ្ទះពួកនាងខ្ញុំ ហើយបន្សល់ផ្លូវប្រហែល២ម៉ែត្រ បន្ទាប់មកលោក អ៊ាម ពុន បានអនុញ្ញាតឱ្យម្ចាស់ផ្ទះសំណាក់នៅពីខាងកើត ដែលមានព្រំដីជាប់គ្នាធ្វើរបងថ្ម ដោយអះអាងថា រូបគាត់ (អ៊ាម ពុន) ជាអ្នកចាត់ចែងរឿងផ្លូវ ថែមទាំងទុកផ្លូវឱ្យចេញចូល៣,៥ម៉ែត្រ ប៉ុន្តែក្រោយពីម្ចាស់ផ្ទះសំណាក់ធ្វើរបងថ្មរួច លោក អ៊ាមពុន បែរជាមកធ្វើតូបលក់ដូរបិទផ្លូវផ្នែកខាងមុខ ដោយបន្សល់ផ្លូវតែ១ម៉ែត្រប៉ុណ្ណោះ ហើយ១ម៉ែត្រនោះគឺយករបងក្រាក់មកបោះបិតផ្លូវទៀត។

ពាក់ព័ន្ធនិងបញ្ហាចោតប្រកាន់នេះ លោក អ៊ាម ពុន បានប្រាប់ទាំងកំហឹងថា លោកមានប្លងត្រឹមត្រូវ មានព្រំប្រទល់ត្រឹមត្រូវ ជាដីកម្មសិទ្ធិរបស់លោកពុំមែនជាដីសំរាប់ធ្វើផ្លូវទេ ចំណែកដីធ្វើផ្លូវនៅកន្លែងផ្សេង តែបើកូនក្មួយទាំងមកសំរបសំរួលជាមួយគាត់នោះចាំគាត់គិតនៅពេលក្រោយ តែពុំមែនបើកផ្លូវដល់ទៅ៣,៥០ម៉ែត្រទេ ហើយលោកក៏ ពុំបានសន្យាបើកផ្លូវនោះដែរ រឿងរ៉ាវដែលលោកខឹងនោះមកពីកូនក្មួយមិនមកនិយាយជាមួយគាត់ បែបជាចុះផ្សាយបរិហារថាគាត់អាក្រក់ទៅវិញ ។

13275643_1111704335554960_707793031_n
លោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា លោកនិងធ្វើលិខិតអញ្ចើញ ភាគីទាំងសងខាងដែលពាក់ព័ន្ធធ្វើការដោះស្រាយនិងដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្ដែងតាមផ្លូវច្បាប់ ហើយលោកនិងដឹកនាំកំលាំងមន្ដ្រីមន្ទីរសុរិយោដីខេត្ត ចុះត្រួតពិនិត្យមើល ទិដ្ឋភាពជាក់ស្ដែងនៅពេលខាងមុខ ដើម្បី ដោះស្រាយ រក្សាទុកផ្លូវចេញចូល ៣,៥០ម៉ែត្រ ទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់ ។ប៊ុន រិទ្ធី

13246099_1111704278888299_1456257130_n