ឧត្តរមានជ័យ៖នៅវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ មានករណីអត្តឃាតដោយចងក កើតឡើងនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជនរងគ្រោះឈ្មោះ ជេស ពឿន ភេទស្រី អាយុ៥៧ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកខ្សែអង្រឹងចងកភ្ជាប់និងធ្នឹមផ្ទះកម្ពស់២.៥ម៉ែត្របណ្តាលឲ្យស្លាប់។សមត្ថកិច្ចប៉ូលិស អធិការនគរបាលស្រុក បានអោយដឹងថា ដោយមូលហេតុ ស្រវឹងស្រានិងមានវិបត្តិក្នុងគ្រួសារ។សមត្ថកិច្ច បានបន្តទៀតថា ករណីនេះ ក្រោយពីទទួលបានព័ត៍មានភ្លាមៗអធិការនគរបាលស្រុក បានចាត់តាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងផ្នែកជំនាញ ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះបានស្លាប់ដោយករណីអត្តឃាតពិតប្រកដមែន រួចហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕