ស្ទឹងត្រែង៖អាជីវករប្រមាណជាង១រយនាក់រងគ្រោះដោយអគ្គីភ័យឆាបឆេះផ្សារស្ទឹងត្រែងកន្លងមកថ្មីៗបានលើកគ្នាមកតវ៉ានៅមុខតុលាការទាមទាសំណងដែលបាត់បងក្នុងគ្រោះអគ្គីភ័យពីលោកឧកញ៉ាសា លាងជាអ្នកវិនិយោគទុន ដោយពួកគាត់បានដាក់ពាក្យបណ្តឹងតាំងពីថ្ងៃ៨ខែមេសាឆ្នាំ២០១៦រហូតមកដល់ពេលនេះ នៅមិនទាន់មានចំណាត់ការនៅឡើយ។ ការតវ៉ារបស់អាជីវករផ្សារស្ទឹងត្រែង បានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦នៅមុខតុលាការខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ លោកស្រីអ៊ុច សុផាន់នី តំណាងអាជីវករបានលើឡើងថាក្រុមអាជីវករដែលបាននាំគ្នាមកតវ៉ានៅមុខតុលាការនេះ គឺគោលបំណងទាមទារសំណង ពីលោកឧញ៉ាសា លាងជាអ្នកវិនិយោគទុនដោយពួកគាត់បានបងថ្លៃការពារធានាខុសត្រូវចំពោះការបាត់បង ទ្រព្យសម្បត្តិរបស់ពួកគាត់ុំ
លោកស្រីបន្តទៀតថាកាលពីថ្ងៃទី៧មេសាកន្លងមកថ្មីៗនេះ អគ្គីភ័យបានឆេះផ្សារធ្វើឱ្យឥវ៉ាន់របស់គាត់ត្រូវបានអគ្គីភ័យឆេះអស់ ដោយគ្មានអ្នកទទួលខុសត្រូវ ទើបពួកគាត់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ កាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០១៦ ហើយរហូតមកដល់ពេលនេះ តុលាការមិនទាន់មានចំណាត់ការទៅលើអ្នកវិនិយោគនៅឡើយ ទើបពួកគាត់លើគ្នាមកតវ៉ា។
ក្រុមអាជីវករបានលើកឡើងទៀតថានៅថ្ងៃមុនចូលឆ្នាំអ្នកមានលុយបានប្រមូលលុយទៅទិញឥវ៉ាន់អស់ពីខ្លួនស្ទើតែគ្មានសល់។ចំណែកអ្នកដែលគ្មានលុយត្រូវចងការ ខ្ចីធនាគារទិញឥវ៉ាន់ហើយត្រូវភ្លើងឆេះអស់ រហូតដល់ពេលនេះ ត្រូវជំពាក់គេ ត្រូវបង់ធនាគារដោយពួកគាត់ពុំមានលិតភាពក្នុងការសងបំណុលគេ ទើបពួកគាត់មកតវ៉ាសុំឱ្យតុលាការ ចាត់វិធានទៅលើលោកឧញ៉ាសា លាងដើម្បីបានសំណងសងទៅធនាគារវិញ។
ពាក់ព័ន្ធក្នុងករណីភ្លើងឆេះផ្សារនេះ សន្តិសុខ៤នាក់ ជាងទងម្នាក់ត្រូវបានតុលាការឃុំខ្លួន៣នាក់២នាក់ឱ្យនៅក្រៅឃុំ។នៅក្នុងហេតុនេះដែរលោកអៀង គឹមថុលប្រធានតុលាការខេត្តបានចេញបកស្រាយចំពោះមុខអាជីវករថានៅថ្ងៃទី១៣ខែមិថុនាខាងមុខនេះ តុលាការនិងបើកសាវនាការទៅលើសន្តិសុខ៤នាក់រួមនិងជាងទងម្នាក់ពាក់ព័ន្ធក្នុងករណីឆេះផ្សារនេះ។លោកបន្តថាក្រោយពីបើកសាវណាការហើយលោកនិងកោះហៅលោកឧកញ៉ាសាលាងដើម្បីចូលបំភ្លឺក្នុងករណីខាងលើនេះ។
ក្រោយពីមានបកស្រាយពីលោកប្រធានតុលាការអាជីវករបានយល់ព្រមនៅសំណើរនេះ និងបាននាំគ្នាវិលត្រឡប់មកផ្ទះវិញ រងចាំការកាត់ទោសអ្នកពាក់ព័ន្ធ និងលោកឧកញ៉ាចូលមកបំភ្លឺក្នុងករណីនេះ។ចុងក្រោយអាជីវករបាននិយាយថាបើមិនមានសំណងដល់ពួគកាត់ទេនោះ ពួកគាត់និងបន្តប្តឹងទៅលើទៀត៕