ខេត្តព្រះសីហនុៈបុរសវ័យកណ្តាលជនជាតិខ្មែរម្នាក់ទៀតហើយ នាវេលាម៉ោង០២និង៣០នាទីយប់ឈានចូលថ្ងៃទី២៤ឧសភាឆ្នាំ២០១៦នេះ ត្រូវបានកំលាំងជំនាញចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ខ្លួនបញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៏ផ្លូវគោក ដើម្បីសាកសួ និង វាស់ជាតិស្រវឹង បន្ទាប់ពីបុរសស្រវឹងជោគជាំរូបបានថយរថយន្តបុកម៉ូតូស្កុបហ្វី មួយគ្រឿងហើយស្រែកឡូឡាអួតខ្លួនថាជាអង្គរក្សសម្តេច។
យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៏ បានអោយដឹងថា នៅវេលាម៉ោង០២និង៣០នាទីយប់ឈានចូលថ្ងៃទី២៤ឧសភានៅចំនុចខារាអូខេ៣៣៣ស្ថិតក្នុងក្រុមទី០២ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចណ៏មួយកើតឡើង បង្ករឡើងដោយរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌឺពណ៏ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG 5133 បើកបរដោយឈ្មោះអ៊ុក សាមិត្ត ភេទ ប្រុសអាយុប្រហែល៣៧ឆ្នាំជនជាតិខ្មែរ មានមុខងារជាអង្គរក្សសម្តេច