ភ្នំពេញ ប្រជាពលរដ្ធជាច្រើនដែលសព្វថ្ងៃនេះពួកគាត់រស់នៅភូមិថ្មគោល សង្កាត់ចោមចៅនិងអាជ្ញាធរដែនដីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែកម្មករសំណង់បានជីកដីធ្វើបង្គន់ប៉ះនិងតំបួរថយន្តដែលមានលក្ខណះដូចគ្រាប់មីនតោន។ក៍បានរត់ទៅរាយការណ៍ប្រាប់ដល់មន្ត្រីជំនាញមកយកគ្រាប់នោះចេញទើបដឹងថាជាតំបួរថយន្ត ការភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទីព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ។
ស្ត្រីវយ័ចំណាស់ដែលជាម្ចាស់ផ្ទះឈ្មោះ យិន ស៊ីមាន អាយុ ៥២ ឆ្នាំបាននិយាយថា គាត់បានអោយក្រុមកម្មករ ០២ នាក់ក្នុងចំណោមកម្មករជាច្រើនដែលបានធ្វើការនៅផ្ទះគាត់អោយជីកដីក្រោយផ្ទះដើម្បីធ្វើបង្គន់នៅពេលដែលជីកបានប្រហែលជាត្រឹមលើក្បាលជង្គង់ទទឹងប្រហែលជា ០១ម៉ែត្រ និងបណ្តោយ ជិត ០២ ម៉ែត្រក៍ប្រទះឃើញតំបួរថយន្តដែលមានរាងដូចគ្រាប់ មីនតោន ។
ទើបធ្វើអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ធជាច្រើននៅក្បែរកន្លែងកើតហេតុ និងអាជ្ញាធរមូលថ្ធានផងដែរ ។ ស្ត្រីរូបនោះបានបន្តថា ក្រោយពីមន្ត្រីជំនាញបានមកដល់ក្រុមការងារចាប់ផ្តើមគាស់កាយយកគ្រាប់តាមជំនាញទើបដឹងថានេះមិនមែនជាគ្រាប់មីនតោននោះទេតាមការពិតវាជា តំបួ រថយន្តទលបធ្វើអោយពួកគាត់ស្ងប់អារម្មណ៍ទៅវិញ ៕