ការ​ផ្សង​ប្រផ្នូល តាម​ជំនឿ​ប្រពៃណី​និង​សាសនា​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ធ្វើឡើង​នៅ​បរិវេណ​នៃ​ប្រាសាទអង្គរធំ​ក្នុង​ខេត្តសៀមរាប

0

សៀមរាប៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ គោឧសភៈរាជបានបរិភោគ ស្រូវដែលដាក់នៅលើជើងពាន គ្រាប់ពោត រួមទាំងសណ្ដែកបាយតាមលំអានប្រពៃណីនៃព្រះរាជពិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការបួងសួងដល់វត្ថុសក្តិសិទ្ធិជាមុនផងនោះ ប្រផ្នូលដែលកើតIMG_0200ឡើងតាមរយៈសកម្មភាពគោឧសភៈរាជ ត្រូវបានគេជឿជាក់យ៉ាងខ្លាំងដោយភ្ជាប់ទៅនឹងភោគផលកសិកម្មសម្រាប់ឆ្នាំខាងមុខ។ព្រាហ្មណ៍ព្រះរាជគ្រូ គឺជាមនុស្សម្នាក់យ៉ាងសំខាន់ ក្នុងការយល់ដឹងអំពីប្រផ្នូលនៃការផ្សងក្នុងពិធីច្រត់ព្រះនង្គ័ល។លោកបានទូលថ្វាយព្រះករុណា ព្រះមហាក្សត្រនិងមន្ត្រីអ្នកមុខអ្នកការរួមទាំងប្រជារាស្ត្រ នៅក្រោយការបញ្ចប់នៃពិធីច្រត់ព្រះនង្គ័លថាលទ្ធផលប្រផ្នូលនៃការផ្សង តាមរយៈគោឧសភៈរាជទៅលើជំនឿប្រពៃណីគឺវិស័យកសិកម្មឆ្នាំនេះ ស្រូវនឹងទទួលបានផលល្អស្មើនឹង៩០% ពោតទទួលបានផលល្អស្មើនឹង៩០% រីឯសណ្ដែកនឹងទទួលផលកាន់តែល្អប្រមាណ៩៥%។IMG_0211
ប្រជាកសិករដែលមកពីតាមបណ្ដាស្រុកជាច្រើនក្នុងខេត្តសៀមរាប បានសំដែងចិត្តត្រេកអរ នៅពេលដែលឃើញប្រផ្នូល គោឧសភរាជ បរិភោគស្រូវ ពោតនិងសណ្ដែកដូច្នេះ។
លោក ធាម ង៉ិ មកពីស្រុកពួកមានប្រសាសន៍ថាលោកជឿជាក់យ៉ាងខ្លាំងទៅលើការផ្សងប្រមូលផ្នូល តាមរយៈគោឧសភរាជនេះ ហើយរំពឹងថាកសិករដូចលោកនឹងប្រមូលបានផលច្រើននៅចុងឆ្នាំនេះ។អ្នកស្រី មាឃ អ៊ាម ប្រជាពលរដ្ឋមកពីភូមិល្វែងឬស្សី ស្រុកជីក្រែង បានបង្ហាញទឹកចិត្តត្រេកអរប្រហាក់ប្រហែលគ្នានេះ។ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលធ្វើឡើងនៅទីលានជល់ដំរី នៃបរិវេណប្រាសាទអង្គរធំខេត្តសៀមរាបឆ្នាំនេះ មានរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក ណៅ ធួកជាអ្នកកាន់នង្គ័លទី១ ។ អភិបាលខេត្តសៀមរាប លោកឃឹម ប៊ុនសុង ជាស្ដេចមាឃ និងភរិយារបស់លោកគឺអ្នកស្រី គួយ ណាលីន ជាមេហួ ដើរបាចគ្រាប់ស្រូវ ព្រមទាំងលោក អ៊ិន សេរីរដ្ឋាជាជំនួយការរបស់សម្ដេចចៅហ្វាវាំង ជាអ្នកកាន់នង្គ័លទី៣៕IMG_0159 IMG_0160 IMG_0155 IMG_0157 IMG_0153 IMG_0212 IMG_0166 IMG_0167 IMG_0169 IMG_0206វេហាស៍