កូនស្រី​ចាក់​ឪពុក​បង្កើត​មួយ​កូនកាំបិត​រងរបួស​ធ្ងន់​

0

កំពត ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីមានជម្លោះ ក្នុងគ្រួសារយកកូនកាំបិតចាក់ទៅលើឪពុកបង្កើតបណ្តាលឲ្យរងរបួស  ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅភូមិប្រាល ឃុំphoto_2016-05-24_16-04-36តានី ស្រុកអង្គរជ័យ ខេត្តកំពត ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាឪពុកបង្កើតមានឈ្មោះ ជ្រុន បេង អាយុ៥៨ឆ្នាំ រងរបួសត្រង់ឆ្អឹងខ្នងចំណុចបោះដៃផុត ខាងស្តាំដោយចាក់នឹងកូនកាំបិតតូចជាប់នឹងខ្លួនលិចដល់ដង ។ ចំណែកជនសង្ស័យជាកូនបង្កើតឈ្មោះ ជ្រុន ស្រីនួន អាយុ២៥ឆ្នាំ រស់នៅជាមួយគ្នាកន្លែងកើតហេតុ គឺជាមនុស្សគ និងសតិហាក់ពុំគ្រប់គ្រាន់ទៀត ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយមិនកើត គ្រវីតែក្បាល ៕ photo_2016-05-24_16-04-41អ៊ួង វឹង