​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​រង​ការ​ចោទថា​បាន​ឃុបឃិត​ចេញ​លិខិត​សាងសង់​លើដី​អូរ​ក្នុង​ក្រុង​

0

កោះកុង: នៅរសៀលថ្ងៃទី២៣ខែឩសភានេះ ប្រជាពលរដ្ធខ្សឹមប្រាប់អ្នកយកព័តមានថា មានអាជ្ញាធរខេត្តនិងក្រុង មានកាឃុបឃិតនិង ពាក់ពន្ធ័ការចេញលិខិតស្នាមអោយគេចាក់លុបដីអូមួយកន្លែងធ្វេីកម្មសិទ្ធិ។ប្រជាពលរដ្ធ បន្តទៀតថា ការឃុបឃិតគ្នានៅថ្នាក់ក្រុង ចេញលិខិតអនុញ្ញាតិឲ្យទៅ ឈ្មោះផាត វីរៈនិងប្រពន្ធឈ្មោះស្រីអូន សាងសង់កន្លែងជួសជុលម៉ូតូ លើដីចំណីអូរនៅខាងលិចដីមន្ទីរពត៌មានខេត្តស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទខេត្តកោះកុងនេះ។មន្ត្រីភូមិបាលក្រុងខេមរភូមិន្ទម្នាក់បានខ្សិបប្រាប់ថា ដីនេះមិនមែនចំណីអូរនោះទេគឺដីអូរតែម្តង ហើយខាងជំនាញបានទៅធ្វើការហាមឃាត់ចំនួន២លើករួចមកហើយ ប៉ុន្តែម្ចាស់គេមិនស្តាប់ទេ ដោយអាងខ្នង លោក ថាច់ រដ្ឋា មន្ត្រីយោធា ពាក់សក្កិ៤ នៅ
តំបន់សឹករងខេត្តកោះកុងនេះ ជារៀងរាល់ដងដែលជំនាញទៅឃាត់ ប្រពន្ធ លោក សក្កិ៤ ថាច់ រដ្ឋា តែងចេញមុខមក ជំទាលជេ បញ្ចោរ ដៀមដាម ធ្វើឲ្យជំនាញធុញទ្រាំវិលទៅ កន្លែងវិញ។photo_2016-06-23_17-41-15 photo_2016-06-23_17-41-13 photo_2016-06-23_17-41-10 photo_2016-06-23_17-41-07 photo_2016-06-23_17-41-08 photo_2016-06-23_17-41-17
ប្រភពដដែលនេះបានបន្តថា ដីអូរនេះគឺ លោក សក្កិ៤នេះគាត់ចាប់លក់ឲ្យទៅ ផាត វីរះ ជាជាងម៉ូតូ ដោយមិនមានលិខិតបទដ្ឋានស្របច្បាប់អ្វីនោះទេ រីឯដីអូរម្ខាងទៀតក៏លោក សក្កិ៤ ថាច់ រដ្ឋា គាត់ ចាប់លក់ឲ្យគេដែរ កន្លងមកគាត់រកស៊ីបានតែលក់ដីអូរបែបនេះ ។
មន្ត្រីភូមិបាលក្រុងរូបនោះបានសូមអំពាវនាវដល់លោកអភិបាលខេត្តកោះកុងមេត្តា ជួយទប់ស្កាត់អំពើរំលោភដីអូរនៅចំណុចខាងលើនេះផងដើម្បីជាគំរូដល់ពលរដ្ឋដ៏ទៃទៀតផងដែរ៕អ៊ួង វឹង