​អាជីវករ​ផ្សារ​បន្ទាយឆ្មារ​ស្វែងយល់​ឈប់​លក់​ផលិតផល​គ្មាន​ស្លាក​យីហោ និង​ហួស​កាលបរិច្ឆេទ​

0

បន្ទាយមានជ័យ : ក្នុងបេសកកម្មចុះត្រួតពិនិត្យ គុណភាពម្ហូមអាហារ និងដកហូតទំនិញខូចគុណភាព ក្នុងផ្សារបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៣ ឧសភា ២០១៦ ពីសំណាក់សមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ អាជីវករលក់ដូរបានស្វែងយល់ឈប់លក់ផលិតផលគ្មានស្លាក់យីហោ និងហួសកាលបរិច្ឆេទ បន្ទាប់ពីទទួលបានការណែនាំ ។អាជីវករឈ្មោះ ហុក យ៉ាដា ដែលបានដាក់តាំងលក់ត្រីខគ្មានស្លាកយីហោ និងត្រូវបានមន្ត្រីជំនាញដកហូត បានអោយដឹងថា មូលហេតុដែលខ្លួនយកត្រីខខាងលើមកលក់គឺដោយសារ ពលរដ្ឋនៅទីនោះនិយមបរិភោគ និងត្រីខប្រភេទនេះមានសាច់ច្រើន តែបន្ទាប់ពីទទួលបានការណែនាំ ខ្លួននឹងឈប់នាំទំនិញប្រភេទនេះយកមកលក់ទៀតហើយ ។photo_2016-06-23_17-41-05 photo_2016-06-23_17-41-03 photo_2016-06-23_17-40-59
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអោយដឹកថា តាមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ អនុញ្ញាតអោយចុះ ត្រួតពិនិត្យរាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារ ត្រូវតែឃ្លាំមើលនិងត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ជាក់ស្តែងថ្ងៃនេះ ក៏ដូចជារយ:កាលកន្លងមកមន្ត្រីរបស់លោក រួមជាមួយសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់ក្រុមអាជីវករសាជាថ្មី ។ លោកបន្តថា ជាលទ្ធផល បន្ទាប់ពីមន្ត្រីជំនាញបានធ្វើការណែនាំដល់ក្រុមអាជីវករ ជាច្រើនដងរួចមក ពួកគាត់បានយល់ដឹង ហើយភាគច្រើនបានបញ្ឈប់ការដាក់តាំងលក់នូវទំនិញខូចគុណភាព និងគ្មានស្លាកយីហោ ឬច្បាប់ហាមឃាត់ ជាដើម ។ ក្នុងនេះដែលមន្ត្រីរបស់លោក បានធ្វើការដកហូតនូវត្រីខគ្មានស្លាកយីហោដែលអាជីវករដាក់តាំលក់បានចំនួន១៨១កំប៉ុង ៕ ដោយ:ឃិន គន្ធា