​ឆេះ​រោង​ម៉ា​សុ​ី​ន អគ្គីសនី ស្រុក​ត្រពាំង​ប្រាសាទ ស្ទើរ​ទាំងស្រុង​ដោយសា​ធ្កា​យ​ឡរ​ដុត​អុស​របស់​ម៉ា​សុ​ី​ន​ភ្លើង​

0

ឧត្តរមានជ័យ៖មុននេះ រោងម៉ាសុីនភ្លើងគីឡូដុតអុស ឯកជនចែកចាយក្នុងស្រុកត្រពាំងប្រាសាទ បានឆាបឆេះ កាលពីវេលាម៉ោង១០និង៣៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅខាងកើតផ្សារត្រពាំងប្រាសាទ ក្នុងភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ប្រជាពលរដ្ឋឃើញហេតុការណ៍បានអោយដឹងថា មុនដំបូងពួកគាត់បានឃើញអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ឆេះឡើងលើ ចេញពីចំណុចទីតាំងរោងម៉ាសុីនអគ្គីសនីកើតហេតុខាងលើ ក៏បាននាំគ្នាស្រែកឆោឡោឡើងនិងនាំគ្នារត់ដងទឹកពន្លត់មានទាំងអាជីវករដឹកទឹកលក់ក៏បានជួយដឹកទឹកមកជួយពន្លត់ផងដែរ ព្រមទាំងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងស្រុក។ម្ចាស់អាជីវកម្មអគ្គីសនីខាងលើឈ្មោះ កង ឈី ភេទប្រុស អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះ លួន ហៀង អាយុ៥០ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុជារៀងរាល់ថ្ងៃកម្មកររបស់គាត់បានយកអុសទៅបោះបញ្ចូលក្នុងឡរដើម្បីយកថាមពលភ្លើងទៅបញ្ឆេះម៉ាសុីនភ្លើង ដល់ពេលកើតហេតុនេះកម្មកររបស់គាត់បានបោះអុសចូលជាធម្មតាដូចសព្វដង ពេលបោះចូលហើយក៏បានដើរទៅសម្រាកក្នុងរោងផ្សេងមួយទៀតដោយមិនដឹងថាឡរដុតអុសនោះឆ្លុះចេញអណ្តាតភ្លើងមកក្រៅនោះទេ ហើយពេលភ្លើងកំពុងឆាបឆេះក៏ពួកគាត់មិនដឹងដែរ ដោយសារថ្លង់និងសម្លេងម៉ាសុីនរហូតទាល់តែមានប្រជាពលរដ្ឋស្រែកឆោឡោចូលមកប្រាប់ទើបនាំគ្នាពន្លត់។បន្ទាប់ពីប្រជាពលរដ្ឋក៏ដូចជាអាជីវករដឹកទឹកលក់តារឹុម៉កនិងរថយន្តតូចៗកំពុងនាំគ្នាជួយយ៉ាងអស់ពីសមត្ថភាព រួមទាំងកម្លាំងប្រដាប់អាវុធទាំង៣ក្នុងស្រុកផងនោះ ក៏មានរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកអន្លង់វែងមកជួយពន្លត់ផងដែរ ទើបភ្លើងរលត់ជាស្ថាពរ ហើយមិនមានរាលដាលទៅផ្ទះអ្នកផ្សេងៗនោះទេ ដែលនៅក្បែរនោះឡើយ ប៉ុន្តែរោងអគ្គីសនីត្រូវបានខូចខាតស្ទើរទាំងស្រុង៕IMG_3159 IMG_3157 IMG_3158