បុរស​ពិការ​ម្នាក់​បាន​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្ថ​ភាព​ដួល​ខ្លន​ឯង​បោក​ក្បាល​នឹង​ផ្លូវ​ប្រកាច់​ស្លាប់​មួយ​រំពេច​

0

 

ខេត្តពោធិ៍សាត់៖បុរសអតីតជាជាហានពិការភាពអចិន្ត្រៃកាលពីសម័យសង្គ្រាមម្នាក់បានជិះម៉ូតូដួលលើផ្លូវជាតិដោយខ្លួនឯង អត់ពាក់មួកសុវត្ថភាពក៍បោកក្បាលនឹងផ្លូវស្លាប់ភ្លាមតែម្ដង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១នឹង៣០នាទីរសៀលថ្ងៃទី២៤ ខែឩសភា ឆ្នាំ២០១៦ស្ថិតក្នុងភួមិតាកែវលើ ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក រិទ្ធនាយប៉ុស្ត៍រដ្ឋបាលត្នោតជុំដែលបានប្រាប់ឲ្យដឹងនៅកន្លែងកើតហេតុថា៖បុរសរងគ្រោះជិះម៉ូតូដួលខ្លួនឯងស្លាប់នេះឈ្មោះ មាឃ សុនអាយុ៥៦ឆ្នាំ រស់នៅភួមិសែនពេនឃុំកើតហេតុខាងលើជនពិកាដែលអតីតជាទាហាន។

លោកបន្តថា៖នៅមុនពេលកើតហេតុគេបានឃើញបុរសនេះបានជិះម៉ូតូប្រភេទស៊ុយសាគីរីវូព័ណ៍ក្រហមពាក់ស្លាក់លេខភ្នំពេញ 1AB-45-63 ដោយបើកបរម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតលើផ្លូវជាលេខ០៥ ។ស្រាប់តែមកដល់ត្រង់ចំនុចគឺឡូមែ៉តលេខ១៧៣នឹង១៦៤ទុលមុខសាលាក្រហមភួមិកើតហេតុខាងលើបុរសនេះបើកបរទំនងជាស្រវឹងផងដោយវេចង្កូតពេញផ្លូវរូចក៍ដួលម៉ូតូនោះជាមួយមនុស្សដួលបោកទៅលើផ្លូវជាតិបុរសនេះមិនមានពាក់មួកការពារសុវត្ថភាពផងក៍បោកក្បាលនឹងផ្លូវក្រៅស៊ូនោះប្រកាច់ស្លាប់ភ្លាមតែម្ដង។2016-05-24-PHOTO-00000020 2016-05-24-PHOTO-00000026 2016-05-24-PHOTO-00000029

ជាមួយគ្រោះនេះភ្លាមៗដែរនោះស្ត្រីជាភរិយាគ្រួសារជនរងគ្រោះមកយកសពទៅធ្វើបុណ្យនោះបាននិយាយថា៖ប្តីគាត់ជាជនពិកាដែលអតីតជាទាហានក៍រងរបួសលើសមោរភួមិ។ហើយកាលពីព្រឹកមោ៉ងប្រហែលជា០៩នោះគាត់បានទៅសីុការក្នុងភួមិ រូចក៍យកម៉ូតូពីកូនជិះទៅពោធិ៍សាត់ខ្ទីលុយប្រាក់ខែគាត់នៅកន្លែងសង្គមកិច្ចខេត្តស្រាប់តែត្រឡប់មកវិញក៍ជិះម៉ូតូដួលស្លាប់តែម្ដងដោយសពនេះត្រូវបានយកទៅលំនៅដ្ឋានរៀបចំធ្វើបុណតាមប្រពៃណីខ្មែរ៕