​សាលាបឋមសិក្សា​តេ​ជោ​អ​ន្ទ្រ​ង​សាមគ្គី​សែន​ជ័យ ស្ថិតនៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវបាន​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

0

មណ្ឌលគិរី៖ អាគារសាលាបឋមសិក្សា តេជោអន្ទ្រងសាមគ្គីសែនជ័យចំនួន០១ខ្នង ដែលស្ថិតនៅក្នុងក្រុមអន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលបានសាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៦ នាពេលថ្មីៗនេះដែលចំណាយថវិកាអស់ចំនួន៤ម៉ឺន១ពាន់៥០ដុល្លាអាមេរីក ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលខេត្ត មេបញ្ជាកាកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកពេជ្រាដា និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន២២៦នាក់ ព្រមទាំងសិស្សានុសិស្សចំនួន៧១នាក់ ។
លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដាបានឲ្យដឹងថា អាគារសាលាបឋមសិក្សា តេជោអន្ទ្រងសាមគ្គីសែនជ័យមានចំនួន០៣បន្ទប់ មានទំហំបណ្តោយប្រវែងចំនួន២៤ម៉ែត្រ ទទឹងប្រវែងចំនួន០៩ម៉ែត្រ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៥រួចរាល់ជាស្ថាពរក្នុងឆ្នាំ២០១៦នេះ ហើយការសាងសង់នេះ ដោយមានការចូលរួមបដិភាគថវិការបស់ប្រជាពលរដ្ឋសហគមន៍ក្រុមអន្ទ្រងចំនួន២៥៦គ្រួសារ ។photo_2016-06-24_07-38-02 photo_2016-06-24_07-38-00 photo_2016-06-24_07-37-42 photo_2016-06-24_07-37-52 photo_2016-06-24_07-37-57 photo_2016-06-24_07-37-55
នៅក្នុងពិធីនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ សំណេះសំណាលសួរសុខទុក្ខ ព្រមទាំងសំដែងនូវការកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋសហគមន៍ក្រុមអន្ទ្រង ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ផ្តួចផ្តើមគំនិតសាងសង់សាលារៀននេះឡើង ដើម្បីឲ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីបានក្រេបជញ្ជក់យកនូវចំណេះវិជ្ជា ក្នុងការអភិវឌ្ឍន៍ខ្លួន ទៅតាមសង្គមដែលកំពុងរីកចម្រើន។ ឯកឧត្តមបានបន្តទៀតថា ទាំងនេះគឺជាការខិតខំរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ ក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់នៅវិស័យអប់រំ បង្កើននូវធនធានមនុស្ស តាមរយះការផ្តល់នូវចំណេះដឹង និងបទពិសោធន៍ផ្សេងៗដល់ក្មួយៗសិស្សានុសិស្ស ឲ្យមានអនាគត់ល្អទៅថ្ងៃខាងមុខ ។ បន្ទាប់មកឯកឧត្តម បានផ្តល់នូវថវិកាចំនួន២ពាន់១រយដុល្លាអាមេរីក សម្រាប់ថ្លៃឈ្នួលជាងសាងសង់សាលារៀន ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ឃិន ម៉េង ស្រេង មេបញ្ជាការប្រតិបត្តិការសឹករងមណ្ឌលគិរី ថវិកាចំនួន៥រយដុល្លា លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្ត ថវិកាចំនួន៥រយដុល្លា ថវិការបស់សាលាខេត្តចំនួន១ពាន់១រយដុល្លា ព្រមទាំងចែកនូវសារុងដល់ប្រជាពលរដ្ឋក្នុងមួយនាក់ៗទទួលបានសារុងចំនួន០១ ចំណែកលោកគ្រូចំនួន៣នាក់ក្នុងមួយនាក់ទទួលបានថវិកាចំនួន៣ម៉ឺនរៀល សិស្សានុសិស្សក្នុងមួយនាក់ៗទទួលបានសៀវភៅចំនួន០២ក្បាល ប៊ិចចំនួន០២ដើម និងសំភារៈកីឡាមួយចំនួន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ព្រមទាំងក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមលំនៅដ្ឋានផងដែរ៕ ដោយប៊ូស្រា