​បង្ក្រាប​ម៉ា​ស៊ិន​រ៉ៃ​អា​ឈើ​ខុសច្បាប់​មួយកន្លែង​ក្នុងស្រុក​ថ្ពង​ម្ខា​ស់​រត់​បាត់​

0

​កំពង់ស្ពឺ ៖ ទីតាំង​រោង​ម៉ា​ស៊ិន​រ៉ៃ​អា​ឈើ​ខុសច្បាប់​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​ជាប់មាត់​ស្ទឹង ក្នុងភូមិ​វាល​ពន់ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែល​ដឹកនាំ​កំលាំង​ដោយ​លោក​ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ។​ ​ប្រភពព័ត៌មាន​បាន​ប្រាប់​ឱ្យដឹងថា សកម្មភាព​ចុះបង្ក្រាប រោង​ម៉ា​ស៊ិន​រ៉ៃ​អា​ឈើ​ខាងលើនេះ សមត្ថកិច្ច​រឹម​អូស​បាន​ឈើមូល​ជាង​៦០​ដុំ ប៉ុន្តែ​ម្ខា​ស់​ម៉ា​ស៊ិន​អា​ឈើ​ខុសច្បាប់​មិន​ត្រូវបាន​ឃាត់ខ្លួន​ឡើយ ។

ប្រភព​បន្តថា​ក្រោយពេល​បង្ក្រាប វត្ថុតាង​ត្រូវបាន​បញ្ជូនមក​រក្សាទុក នៅក្នុង​អធិការដ្ឋាន ស្រុក​ថ្ពង រងចាំ​ចាត់​ការបន្ត តាម​និតិ​វិធី​ច្បាប់ ។​ ​លោក​ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យដឹងថា សកម្មភាព​បង្ក្រាប​រោង​ម៉ា​ស៊ិន​រ៉ៃ អា​ឈើ​អត់​ច្បាប់​នោះ មានការ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស និង​អាជ្ញាធរ​ផងដែរ ។

លោក​បាន​បន្តថា ឈើ​ដែល​ដកហូត​បាន​មាន​ប្រភេទ​ផ្ចឹក សុ​ក្រម ជាង​៦០​ដុំ ម៉ា​ស៊ិន​រ៉ៃ​ប្រភេទ​ផ្តេក ប៉ុន្តែ​ម្ខា​ស់ដឹង​ខ្លួន​បាន​រត់​គេចខ្លួនបាត់ ។​ ​លោក​ព្រះរាជអាជ្ញារង បាន​បន្តទៀតថា ទីតាំង​ម៉ា​ស៊ិន​រ៉ៃ​ដែល ធ្វើ​សកម្មភាព អា​ឈើ​ដោយ​ខុសច្បាប់​នោះ ពួកគេ​លួចលាក់​ប្រព្រឹត្ត បទល្មើស​ព្រៃឈើ​ជាច្រើន​ខែ​កន្លងមកហើយ ប៉ុន្តែ​ទើបតែ​រុករក​ឃើញ ត្រូវ​បង្ក្រាប​តែម្តង ។ លោក​បន្តថា ចំពោះ​វត្ថុតាង​រឹម​អូស​បាន​មាន​ឈើ និង​រណា​យន្ត​ប្រភេទ​រ៉ៃ​ផ្តេក ត្រូវបាន​ដឹក​មក​រក្សាទុក​នៅ ធិ​ការដ្ឋាន ដើម្បី​ប្រគន់​ជូន​សង្កាត់រដ្ឋបាល ព្រៃឈើ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​ ​

សូមបញ្ជាក់ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ចេញពី​ស្រុក​ឱ​រ៉ា​ល ឆ្លងកាត់​ផ្លូវ​លេខ​៥២ ដូច​ហែរ​កថិន តាម​គោយន្ត និង​រទេះគោ​រាប់សិប​គ្រឿង ក្នុង​មួយថ្ងៃៗ ប៉ុន្តែ​អស់លោក​ជា​សមត្ថកិច្ច ដែល​ឈរ​តាម​ដងផ្លូវ និង​មន្ត្រី​ជំនាញ​មិនបាន​ទប់ស្កាត់​ឡើយ អង្គុយ​សំកុក​ចាំតែ​យកលុយ​តែប៉ុណ្ណោះ ។ ចំពោះ​ឈើ​ដែល​ដឹក​មកពី​ស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​ដាក់​តាម​រោង​ម៉ា​ស៊ិន​តូចធំ នៅក្នុង​ព្រៃ​រួច​ធ្វើ​សកម្មភាព​អារ​យ៉ាង​អាណាធិប្បតេយ្យ ។​ ​

លោក​ប៉ែន ទី មន្ត្រីរដ្ឋបាល​ព្រៃឈើ សង្កាត់​ថ្ពង បាន​ប្រាប់​ឱ​ដឹងថា ការចុះ​បង្ក្រាប​រោង​ម៉ា​ស៊ិន រ៉ៃ​អារឈើ​នោះ មានការ​សហការ​រវាង ប៉ូលិស ដែល​បាន​ដឹកនាំ​កំលាំង និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ម៉ុ​ត ដា​រ៉ា​ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ។ លោក​បន្តថា ចំពោះ​វត្ថុតាង​ម៉ា​ស៊ិន​រ៉ៃ និង​ឈើមូល​ត្រូវបាន​ស្ទួ​ច​ដាក់​រថយន្ត​ដឹក​មក​រក្សាទុក​នៅ​អ​ធី​ការ​នគរបាល ស្រុក​ថ្ពង​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ។ ចំណែក​ម្ចាស់​រោង​ម៉ា​ស៊ិន​បាន​រត់គេចខ្លួន​បាត់ស្រមោល ៕ 1 6 10 4