នៅក្នុងការប្តឹងផ្តាល់អូសបន្លាយជាយូណាស់មកហើយពីក្រុមអ្នកគាំទ្រ Jackson ពេលនេះត្រូវបានតុលាការបារាំងសម្រេចសង់ជំងឺចិត្ត១អឺរ៉ូដោយសារតែការស្លាប់របស់jacksonធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគត់ដែលជាFan គាំទ្រពេញទំហឹងដល់jackson ក្នុងប្រទេសបារាំង។ សារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយថា តុលាការបារាំង Fan នៅក្នុងប្រទេសបារាំងទទួលរងផងប៉ះពាលដល់អារម្មណ៍ពេលតារាក្នុងក្តីសុបិណរបស់ខ្លួនស្លាប់នោះ ហើយការសងសំណងនោះគ្រាន់តែជាតំណាងប៉ុណ្ណោះ។
មានFan គាំទ្ររហូតដល់៣៤នាក់ដាក់ពាក្យបណ្តឹងលើគ្រូពេទ្យផ្តាល់របស់Jackson ដែលជាដើមចមធ្វើឲ្យមានការស្លាប់នោះ។ ប៉ុន្តែតុលាការបារាំង បានរកឃើញFan ៥នាក់ប៉ុណ្ណោះក្នុងចំណោម៣៤នាក់ពិតជាប៉ះពាល់ដល់សតិអារម្មណ៍ ក្នុងរយពេលដែលjackson ស្លាប់ ក្នុងនោះមានជនជាតិបារាំង២នាក់ ជនជាតិស្វិស២នាក់និង ប៊ែលហ្សិចម្នាក់។
ការសងសំណងនោះគ្រានតែជាតំណាងប៉ុណ្ណោះ ហើយធ្វើឲ្យFan ទាំងអស់មានការស្ងប់ចិន ដោយការគាំទ្ររបស់ខ្លួនមានលទ្ធផល ដែលអាចជួយរកភាពត្រឹមត្រូវមនុស្សដែលខ្លួនស្រឡាញ់គាំទ្រ៕