ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ តាម​ចាប់ខ្លួន ក្រោយពី​មាន​ដីកា​បង្គ​ប់​

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ២និង០០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។photo_2016-05-25_12-56-53

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននោះ គឺដោយសារតែមានដីកាបង្គប់ឲ្យចាប់ខ្លួនលេខ ៨០៣ត ព្រ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ របស់ចៅក្រមស៊ើបសួរលោក ស្វាយ តុញ ក្រោយពីអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានទទួលដីកានោះហើយ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ បានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់អោយធ្វើការស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអនុវត្តទោសតាមដីកាបង្គប់អោយឃាត់ខ្លួននោះ ឈ្មោះ យឹម ទិត្យ ភេទ ប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៤៥C ផ្លូវបេតុង ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រុមព្រហ្មទណណ្ឌ ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕ ស៊ុនតិច