ស្នងការ​បន្ទាយមានជ័យ​សូមអោយ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​បន្ទាប់​ពីមុខ​ស​ញ្ញ​ចោរប្លន់​ត្រូវបាន​ដោះ​លេង​ហើយ​មាន​ករណី​ប្លន់​នៅជាប់​ព្រំប្រទល់​ខេត្ត​

0

បន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យសូមអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នលើមុខសញ្ញាមេក្លោងរៀបគម្រោងប្លន់ប្រដាប់អាវុធនៅស្រុកព្រះនេត្រះបានចាប់ខ្លួនកាលពីឆ្នាំ២០១៥ហើយត្រូវបានដោះលេងវិញមិនបានphoto_2016-05-25_17-04-27ប៉ុន្មានថ្ងៃក្នុងខែឧសភានេះស្រាប់តែមានការប្លន់នៅថ្ងៃទី២៣ឧសភា២០១៦នៅស្រុកក្រឡាញខេត្តសៀមរាបជាប់និងស្រុកព្រះនេត្រះព្រះខេត្តបន្ទាយមានជ័យ។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម តាមបណ្តាញសង្គមហ្វេសបុករបស់លោកបានអោយដឹងទៀតថាមុខសញ្ញាដែលត្រូវតុលាការដោះលេងខាងមានឈ្មោះភឹង លាត ហៅ ឡោត លាតអាយុ ៤៧ឆ្នាំ នៅភូមិ ស្វាយខ្មៅ ឃុំពន្លី ស្រុកភ្នំស្រុកត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៦ ខែ កញ្ញា២០១៥ ជាមេក្លោងរៀបគំរងប្លន់ប្រដាប់អាវុធ នៅភូមិ រំដួល ឃុំ ភ្នំលៀប ក្រោយសើបអង្កេតរយពេលមួយខែត្រូវចាប់ខ្លួន តែត្រូវតុលាការខេត្តបន្ទាយមានជ័យដោះលេង នៅថ្ងៃទី៦ ខែឧសភា ២០១៦នេះ ។តែក្រោយពីជននេះរួចផុតពីការឃុំខ្លួនស្រាបតែ នៅយប់ថ្ងៃទី២៣ខែឧសភា២០១៦មានករណីប្លន់ នៅស្រុកក្រឡាញ់ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ។ ដូចនេះលោកសូមអោយមានការប្រុងប្រយ័ត្នជាស់វែងគ្រែងមានអំពើអ្វីមួយកើតឡើង។ក្រៅពីមុខសញ្ញានេះលោកនិងបង្ហាញពីបក្សពួក ៤នាក់ទៀតដែលសកម្មប្លន់ប្រដាប់អាវុធ មានដីកាចាប់ខ្លួនតែចាប់មិនទាន់បាន។
ដើម្បីបង្ការនិងទប់ស្កាត់បទល្មើសនានាលោក អាត់ ខែម ស្នងការនគរបាលខេត្តតែតាមដានត្រួកពិនិត្យនិងចាត់អោយកំលាំងនគរបាលគ្រប់ស្រុកក្រុងត្រូវតាមដានមុខសញ្ញាល្មើសហើយបង្កើនការការពារខ្ពស់ជូនពលរដ្ឋ៕photo_2016-05-25_17-04-27 photo_2016-05-25_17-04-42ដោយ:ឃិន គន្ធា