អាវ​ភ្លៀង​ចំនួន​២៨៦​អាវ ចែកជូន​ដល់​នាយ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​

0

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ អាវុធហត្ថខេត្តព្រះសីហនុ ធ្វើការចែកអាវភ្លៀងចំនួន២៨៦អាវ ដែលជាអំណោយដ៌ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនphoto_2016-05-25_17-44-55 ចែកជូនដល់នាយ នាយរង និងពលអាវុធហត្ថខេត្តព្រះសីហនុចំនួន២៨៦នាក់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។លោកវរសេនីយ៌ឯក សេង ផុក មេបញ្ជាការស្តីទី មានប្រសាសន៍សំណេះសំណាលជាមួយនឋយ នាយរង និងពលអាវុធហត្ថខេត្តជំជួសមុខឲ្យលោកឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលបានគិតគូរពីសុខទុកដល់កងកម្លាំង ប្រដាប់អាវុធនៅគ្រប់អង្គភាពពិសេសអាវុធហត្ថខេត្តព្រះសីហនុ នគរបាលខេត្ត និងកងកម្លាំងតំបន់ប្រតិបត្តការសឹករងខេត្តកងព្រះសីហនុ ក៍ដូចជាកងកម្លាំងនៅតាមបណ្តាខេត្តរាជធានី ដើម្បីប្រើប្រាស់តាមតម្រូវការងារជាក់ស្តែង ព្រោះរដូវភ្លៀងបានចូលមក ហើយកម្លាំងសមត្ថកិច្ចត្រូវមានអាវភ្លៀងឲបានគ្រប់គ្នា ក្នុងការបំពេញភារកិច្ចនៅតាមគោលដៅម្យ៉ាងទៀតដើម្បីថែរក្សាសុខភាពជាចម្បង ។លោកមេបញ្ជាការស្តីទី បានមានប្រសាសន៌ ក្រើនរំម្លឹកនិងផ្តាំផ្ញើរដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលទទួលបានអាវភ្លៀងនាពេលនេះត្រូវចេះថែរក្សានិងទុកដាក់អាវភ្លៀងនេះឲ្យបានល្អដើម្បីប្រើប្រាស់វាបានយូរអង្វែង ក្នុងពេលចុះបំពេញការងារជំនាញនិងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរជាតិមនិងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ព្រោះរដូវវស្សាបានចូលមកដល់ហើយ សំខាន់បំផុតនោះគឺត្រូវការពារសុខភាពផ្ទាល់ខ្លួន៕photo_2016-05-25_17-44-47 photo_2016-05-25_17-44-44