ខេត្តរតនគិរី៖ ស្នេហាអាថ៍កំបាំងដែលបង្កប់ឡើងអស់រយ:កាលជាយូឆ្នាំកន្លងមកហើយរវាងគ្រួសារពីររួមរស់ក្នុងស្រុកភូមិជាមួយគ្នាហើយក៍ត្រូវជាខ្សែស្រឡាយបងប្អូនជាមួយគ្នាផងដែរ លុះដល់ពេលបែកធ្លាយរឿងអាថ៍កំបាំងខ្មាស់ញ្ញាតិមិត្តភូមិ ផងរបងជាមួយបែរជាផ្ទុះកំហឹងបញ្ចប់ជីវិតខ្លួនឯងដោយកាំភ្លើងកែច្នៃស្លាប់ភ្លាមៗយ៉ាងអណោចអធម៍។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦វេលាម៉ោង៩នឹង៣០នាទី។
បុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះជឿន សារិន ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយធ្វើអត្តឃាតខ្លួនឯងនឹងមានប្រពន្ធឈ្មោះអួក ចាន់រី អាយុ២៧ឆ្នាំជនជាតិខ្មែរហើយមានកូនស្រីម្នាក់អាយុ៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។បើតាមការឲ្យដឹងពីស្ត្រីជាប្រពន្ធជនបង្កបានឲ្យដឹងថាប្តីរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ដែលត្រូវជាបងប្អូនជីដូនមួយខាងស្រី អស់រយ:ពេលជាយូឆ្នាំកន្លងមកហើយគឺជាស្នេហាអាថ៍កំបាំងស្បថស្បែនឹងគ្នាប្រសិនជាត្រូវស្លាប់គឺប្តូស្លាប់ជាមួយនឹងគ្នាហើយស្ត្រីកំណាន់ចិត្តរបស់ប្តីនោះត្រូវបានគេស្គាល់ឈ្មោះថាន ធូ អាយុ៣៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំជាមួយគ្នា មានប្តីឈ្មោះធន់ ភា អាយុ៣៤ឆ្នាំជនជាតិខ្មែរនឹងមានកូនក្នុងបន្ទុកចំនួន៣នាក់។ស្ត្រីជាប្រពន្ធបានបន្តទៀតថា ក្រោយពេលកើតហេតុ ប្តីរបស់ខ្លួន(ស្លាប់) បានយកកាំភ្លើងកែច្នៃគ្រាប់រំសេវទៅបាញ់គូកំណាន់ចិត្តដល់ផ្ទះ ដែលមានចំងាយពីគ្នាប្រមាណជាង១០០ម៉ែត្រប៉ុណ្ណោះក្នុងបំណងបម្រុងបាញ់ឲ្យស្លាប់មុន តែចៃដន្យនាងមិនស្លាប់។ រួចហើយគេក៍ត្រឡប់មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯងជាក្រោយបានសម្រេចនៅខាងក្រោយផ្ទះរបស់ខ្លួន(ក្បែរទ្រុងមាន់តែម្តង)។បើតាមការឲ្យដឹងពីស្ត្រីកំណាន់ចិត្តរបស់ជនបង្កបានឲ្យដឹងថា នៅវេលាម៉ោងខាងលើឃើញបុរសបង្កដៃកាន់អាវុធមួយដើមលាក់ពីក្រោយខ្នងដើរសំដៅមកផ្ទះរបស់ខ្លួនពុំមាននិយាយស្តីអ្វីក្រៅពីស្ទុះមកចាប់កដៃនាងហើយអូសចេញទៅក្រៅផ្ទះពេលនោះនាងក៍រើបំរាស់យ៉ាងចាស់ដៃហើយបុរសខាងលើលើកកាំភ្លើងផ្ជង់បាញ់ឲ្យចំក្បាលតែចៃដន្យគ្រាប់កាំភ្លើងបានផ្ទុះឡើងស្របពេលដែលនាងរវាស់ដៃសំណាងល្អគ្រាប់ផ្លាតផុត ប៉ុន្តែម្សៅរំសេវបានប៉ះផ្ទៃមុខរបស់នាងខាងស្តាំរងរបួសស្រាល ចំណែកជនបង្កស្មានតែនាងត្រូវគ្រាប់ស្លាប់ហើយក៍បោះកាំភ្លើងចោលក្នុងព្រៃ ហើយស្រូតប្រញាប់ទៅផ្ទះទាញកាំភ្លើងមួយដើមទៀតមកបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ។ក្រោយពេលកើតហេតុសមត្តកិច្ចនៃអធិការនគបាលស្រុកកូនមុំ លោក រ៉េន មុត អធិការរងដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុបានធ្វើកុសល្យវិច្ឆ័យសាកសពជនបង្កបានបាញ់ខ្លួនឯងចំសៀតផ្កាខាងស្តាំធ្លាយទៅសៀតផ្កាខាងឆ្វេងហើយប្រើប្រាស់អាវុធកែច្នៃចំនួន២ដើម(វែង១ដើមខ្លី១ដើម)ជនបង្កបានប្រើប្រាស់កាំភ្លើងខ្លីទៅសម្លាប់គូកំណាន់ចិត្តមិនបានសម្រេចហើយបោះចោលក្នុងព្រៃ។ចំណែកកាំភ្លើងវែងបាញ់សម្លាប់ខ្លួនឯង។លោក រ៉េន មុត បានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះគឺបង្កឡើងដោយខ្លួនឯងពិតប្រាកដមែន។
បច្ចប្បន្នសាកសពសមត្តកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងកាំភ្លើងទាំង២ដើម នឹងកំប៉ុងគ្រាប់រសេវសមត្តកិច្ចយកទៅរក្សាទុកដើម្បីធ្វើរបាយការណ៍បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត៕ ដោយ៖ យក្ស ឡោម