តុលាការ​កាត់ទោស​មន្ត្រី​នគរបាល​ស័ក្តិ​១ ករណី​បាញ់សម្លាប់​មេភូមិ​ទួល​ស្វាយព្រៃ​ម​១ និង​សាច់ញាតិ​២​នាក់

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងមន្ត្រីនគរបាលស័ក្តិ១ បាញ់សម្លាប់មេភូមិទួលស្វាយព្រៃ១ កូនប្រុស និងក្មួយប្រុស មកធ្វើការជំនុំជម្រះលើអង្គសេចក្តី។ សវនាការនេះដឹកនាំដោយលោកចៅក្រម ធាម ច័ន្ទphoto_2016-05-25_18-10-42ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានលោក ហោ លីណា ជាតំណាងអយ្យការ។ជនជាប់ចោទមានឈ្មោះ កែវ សុវណ្ណរិទ្ធិ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាលសក្ក័១នៃក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជនជាប់ចោទរូបនេះ កំពុងជាប់ឃុំជាបណ្តោះអាសន្ននៅពន្ធនាគារ PJ ។ ជនជាប់ចោទត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ឃាតកម្ម យោងតាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។ជនរងគ្រោះមានចំនួន៣រូប ទី១.ឈ្មោះ ជុប ឡាយ អាយុ៦២ឆ្នាំ បានស្លាប់នៅនិងកន្លែងកើតហេតុទី២.ក្មួយប្រុសមេភូមិឈ្មោះ ប៊ុន លឿន អាយុ១៨ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ ឡាយ ឬទ្ធី អាយុ៣០ឆ្នាំ បានស្លាប់ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ។នៅក្នុងសវនាការ ជនជាប់ចោទខាងលើនេះបានឆ្លើយសារភាពថា ពិតជាបានបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ក៏ប៉ុន្ដែបុរសជនជាប់ចោទរូបនេះ បានចាត់ទុកថា ការបាញ់ប្រហារទៅមេភូមិទួលស្វាយព្រៃ១ រួមជាមួយកូនប្រុស និង ក្មួយ មេភូមិទួលស្វាយព្រៃ១ គឺជាការបាញ់ការពារខ្លួនប៉ុណ្ណោះ។ជនជាប់ចោទបានបន្តថា មុនពេលកើតហេតុ លោក ជុប ឡាយ បានទៅទារលុយពីបុរសជាជនជាប់ចោទ បន្ទាប់មកក៏បានធ្វើការសម្របសម្រួលគ្នា រឿងបញ្ហាលុយកាក់នោះ។ ក្រោយការសម្រួលរឿងរ៉ាវក៏បានចប់ ហើយលោក មេភូមិ៤ កូនប្រុស រួមនិងក្មួយក៏បានដើរចេញទៅវិញ។ ប៉ុន្តែប្រហែលជា២០នាទី ក្រោយមកមិនដឹងយ៉ាងមិច ក៏ស្រាប់តែកូនមេភូមិ៤រូបនេះ បានយកដាវចំនួនពីរដើមមកកាប់បុរសជាជនជាប់ចោទតែម្តង។ក្រោយពីបានបញ្ចប់ការសាកសួរទៅលើអង្គសេចក្ដី លោកព្រះរាជអាជ្ញារងហោ លីណា បានធ្វើសេចក្ដីសន្និដ្ឋានថា រក្សាបទចោទប្រកាន់ទុកជាបានការដដែល បើទោះបីជាក្រុមគ្រួសារជនរងគ្រោះ បានដកពាក្យបណ្ដឹងយ៉ាងណាក្ដី។លោកព្រះរាជអាជ្ញារងបានបន្តថា បើទោះបីជាក្រុមគ្រួសារជនរងគ្រោះដកពាក្យបណ្ដឹងក៏បណ្តឹងអាជ្ញាក៏មិនទាន់រលត់ដែរ។សូមបញ្ជាក់ថា សំណុំរឿងនេះ តុលាការនឹងធ្វើការប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ៕photo_2016-05-25_18-10-39