ស្នងការ​នគរបាល​ខេត្ត​កែប​បានរៀបចំ​កិច្ចប្រជុំ បូកសរុប​សភាពការណ៍​លទ្ធផល​ការងារ ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត

0

ខេត្តកែប៖ ព្រឹកថ្ងៃទី២៥.៥.២០១៦ លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍លទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅបន្ត ដោយមានការចូលរួម ពីលោកស្នងការរងទទួលផែន នាយនាយរងការិយាល័យ ក្រុមចំរុះphoto_2016-05-25_18-16-58នគរបាលខេត្តទាំង៧ក្រុម,អង្គភាពអន្តរាគមន៍,អធិការ,អធិការងនគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល សរុប ១១៧នាក់ ។តាមរបាយការណ៍ឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ កើត ៥/១៤លើក ថយចុះ៩លើក(បទល្មើសឃាតកម្ម១លើក និងអំពើហឹង្សា៤លើក)។បង្ក្រាបបទល្មើសព្រហ្មទណ្ឌ៩លើក ចាប់ជនសង្ស័យ ៩នាក់ និងបង្ក្រាបគ្រឿងញៀន ៤លើក ចាប់ជនសង្ស័យ ៨នាក់ ។ ចំពោះគ្រោះថ្នាក់ចរាចរកើត ៥១/៥៨លើក ថយចុះ ៧លើក បណ្តាលឲ្យស្លាប់ ៤/៦នាក់ ថយចុះ ២នាក់ របួសធ្ងន់ ៦១/៤២នាក់ កើនឡើង ១៩នាក់ និងរបួសស្រាល ៤២/៥៩នាក់ ថយចុះ ១៧នាក់។ រីឯអត្តសញ្ញាណប័ណ្ណផ្តល់៥២០៨នាក់។ គិតមកដល់ពេលនេះយើងផ្តល់បាន២៦១១២នៅសល់ត្រូវផ្តល់ ២៧៤៣នាក់ លើផែនការ ២៨.៨៦៥នាក់។
ក្រៅពីនោះយើងបានចុះជួយអន្តរាគមន៍ ជូនប្រជាជន ដូចជា ចេញល្បាតជាប្រចាំទាំងថ្ងៃទាំងយប់,ចុះជួយប្រជាជនរងគ្រោះដោយខ្យល់ព្យុះ,ប្រជាជនអត់ទឹកប្រើប្រាស់និងជួយដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរ និងជួយដឹកអ្នកជំងឺនិងដឹកសពបានចំនួន៤៤លើកផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្ត បានសំដែងនូវ អំណរ សាទរ ចំពោះមន្ត្រីដឹកនាំ កងកំលាំងគ្រប់អង្គភាពដែលបានយកចិត្តទុកដាក់ បំពេញតួនាទីតាមការដឹកនាំពីថ្នាក់លើ ធ្វើឲ្យមូលដ្ឋាន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រជាជនរស់នៅ ក្នុងសន្តិភាព និងស្ថិរភាព លោកស្នងការបានជំរុញបន្តការងារស្នូលដើម្បី ស្ថិរភាពមូលដ្ឋាន និងត្រូវខិតខំកែលំអរ ពង្រឹងសមត្ថភាពកំលាំង ពង្រឹងវិន័យ សីលធម៌ ដើម្បីធានាការអនុវត្តន៍តួនាទី ភារកិច្ច បានល្អប្រសើបន្ថែមទៀត៕photo_2016-05-25_18-16-36 photo_2016-05-25_18-16-52 photo_2016-05-25_18-16-55 photo_2016-05-25_18-16-43 photo_2016-05-25_18-16-46  អ៊ួង វឹង