ឧត្តរមានជ័យ៖ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លោ វរសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការវរ: បានដឹកនាំ កម្លាំងចំនួន៦០នាក់ ចូលរួមក្នុងពិធី សំណេះសំណាល សួរសុខទុក្ខនិងចែកអាវភ្លៀងជូនដល់កងកម្លាំងទាំងបីនៅទីបញ្ជាការវរ:សេនាតូចថ្មើជើងលេខ២៥១នៃកងពលតូចអន្តរាគមន៍លេខ៥(កពធ២)ស្ថិតនៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានកងកម្លាំងចូលរួមសរុប៧១៨នាក់។ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណេត អគ្គមេបញ្ជាការរងនិងជានាយរងសេនាធិការចំរុះ កងយោធពលខេមរភួមិន្ន តំណាងដ៏ខ្ពង់ខ្ពស់.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អមដំណើរដោយ-ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនិងជាមេបញ្ជាការ ប្រចាំទិសភូមិភាគ៤និងទី៥។ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ ប៊ុន ថាន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន។លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។បន្ទាប់ពី ឯកឧត្តម សំណេះសំណាលនិងបានចែកអាវភ្លៀង ជូនដល់កងកម្លាំងទាំងបី ក្នុងនោះអង្គភាពវរ:៧០២ទទួលបានអាវភ្លៀងចំនួន១៣០អាវ៕