បើក​ការ​រដ្ឋា​ន​សាងសង់ អាគារ​បញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៤១ ជា​អំណោយ​របស់ ក្រសួង ការពារ ជាតិ​វៀតណាម​

0

ឧត្តរមានជ័យ៖ នៅរសៀល៣និង២០ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេ បញ្ជាការរង នាយសេនាធិការចម្រុះ នៃ កងយោធពលខេមរ ភូមិន្ទ និង ជាអនុប្រធានគណបញ្ជា ការឯកភាព សមរភូមិព្រំដែនកម្ពុជា-ថៃ បានដឹកនាំប្រតិភូយោធា ជាន់ខ្ពស់IMG_3180 ជាច្រើនរូប អញ្ជើញបើក ការរដ្ឋាន សាងសង់ អាគារបញ្ជាការ ១ ខ្នង មានកំពស់ ២ ជាន់ ដែលជាអំណោយ របស់ក្រសួង ការពារជាតិ វៀតណាម និងកងទ័ពប្រជាជនវៀតណាម! បានជូនដល់កងពលតូចថ្មើរជើងលេខ៤១ នៃព្រះរាជាណាចក្រកម្ពុជា ។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា៖ កម្ពុជា និងវៀតណាម គឺជាប្រទេស ភូមិផង របងជាប់គ្នា និងជាប្រទេសស្ថិតនៅក្នុងក្របខ័ណ្ឌនៃ តំបន់អាស៊ានផងដែរ ដូច្នេះហើយប្រទេស វៀត ណាម ត្រូវបានរក្សាគោលជំហរមិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការល្អ ជារៀងរហូត តរៀង មក ជាមួយកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង តំបន់ ! ដើម្បី បង្កើន កិច្ចទំនាក់ទំនងឲ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត ។នាយ គន់ គីម បានបញ្ជាក់ថា៖ ការជួយឧបត្ថម្ភ អាគារបញ្ជាការ សម្រាប់អង្គភាពមួយនេះ គឺពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាននោះទេ ! ដើម្បី អង្គភាពកងពលតូចថ្មើរជើងលេខ ៤១ បំពេញការងារ ! ក្នុងនាមកងទ័ព នៃព្រះរាជាណាចក្រកម្ពុជា ។ នាយ គន់ គីម បានបញ្ជាក់បន្ថែមទៀតថា៖ កម្ពុជា មាន បណ្តា ប្រទេសជាមិត្ត ដូចជា ប្រទេស វៀតណាម ! ដែលបាន ចូលរួមឧបត្ថម្ភគាំពារ ដល់កិច្ចដំណើរ ការ អភិវឌ្ឍន៍ វិស័យការពារជាតិ ពិតជាមាន មោទ នៈ ភាពជាខ្លាំង ។ បើទោះជាយ៉ាងណាក៏ដោយ វីរកងទ័ព ដែលកំពុងឈរជើងលើមូលដ្ឋានការពារ បូរណភាព ដែនដី នៃមាតុភូមិ ប្រកប ដោយការ លះបង់ខ្ពស់ សម្រេចបានជោគជ័យ ក្នុងការធ្វើដំណើរឆ្ពោះទៅ រក ការកសាងព្រំដែនសន្តិភាព កិច្ចស ហប្រតិបត្តិការ និង ការអភិវឌ្ឍន៍ ដែលជាគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋភិបាលកម្ពុជា នាពេលនេះ ៕IMG_3191 IMG_3190 IMG_3193 IMG_3195