យក​ផ្ទះ​សណាក់​ជា​កន្លែង​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀនត្រូវ​សមត្ថកិច្ច​ក្របួច​ទាំង​សំបុក​

0

ស្ទឹងត្រែងៈជនសង្ស័យចំនួន៦នាក់យកផ្ទះសណាក់ជាកន្លែងជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដឹកនាំដោយលោកជាពេជ្រព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះ13293065_628307493985507_1479565721_nបង្ក្រាបករណីកាលពីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦។ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ភូមិថ្មី ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង។
លោកចែម ផានិតនាយការិយាល័យស្តីទីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនមាន១ឈ្មោះឃុន ចាន់ដារុនអាយុ១៧ឆ្នាំ ២ឈ្មោះម៉េងលាងសេងអាយុ១៦ឆ្នាំ ៣ឈ្មោះមុំ ប្រុសអាយុ១៧ឆ្នាំ៤ឈ្មោះភាព លីហ្វុងអាយុ១៧ ឆ្នាំ ៥ឈ្មោះផនចាន់ភារិទ្ធិអាយុ១៧ ឆ្នាំនិង៥ឈ្មោះសោមច័ន្ទដេវីអាយុ២៣ ឆ្នាំ ជនសង្ស័យទាំង៦នាក់មានទីលំនៅ សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។លោកនាយការិយាល័យស្តីទីបានបន្តទៀតថានៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោកសាននិមលស្នងការងនិងជា ប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសសមត្ថកិច្ចបានប្រើរយ:ពេលអស់ជាច្រើនម៉ោងទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះបាន។
លោកបានបន្តថានៅពេលដែលកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធផ្ទះសំណាក់ក្រុមជនសង្ស័យបានទម្លុះដំបូលផ្ទះសំណាក់ឡើងលើដំបូលតែត្រូវកម្លាំងនគរបាលបាញ់គំរាម ទើបចាប់ខ្លួនបាន។ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានដកហូតឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ដោយឡែក វត្ថុតាង គ្រឿងញៀនត្រូវបានកំទេចចោលក្នុងបង្គន់បន្ទប់ទឹក ពេលដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធបន្ទប់ជាប់សោរ។ក្រោយការបង្ក្រាបម្ចាស់ផ្ទះសំណាក់មិនត្រូវបានឃាត់ខ្លួននោះទេ ដោយពួកគាត់មិនបានពាក់ព័ន្ធក្នុងករណីនេះនិងបានចូលរួមសហការជាមួយសមត្ថកិច្ចឈានដល់ការឃាតខ្លួនជនសង្ស័យ។ចំណែកជនសង្ស័យទាំង៦នាក់បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី៕13295099_628307517318838_1465580941_n 13293065_628307493985507_1479565721_n ងិន លីម