គ្រឿងញៀន​ចំនួន​០៣​កញ្ចប់ ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូន ទៅ​តុលាការ

0

ខេត្តសៀមរាប: នគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានសម្រេចបញ្ជូន ជនសង្ស័យ៩នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ ។ ជនសង្ស័យទាំង៦នាក់ បានបញ្ជូនទៅតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះរួមនិងគ្រឿងញៀនចំនួន០៣កញ្ចប់។IMG-20160525-WA0007ជនសង្ស័យទាំង៩នាក់ ក្នុងចំណោម៥នាក់បានឃាត់ខ្លួននៅម៉ោង០៩និង៣០ថ្ងៃទី២៣ខែ
សភាឆ្នាំ២០១៦នៅចំណុចភូមិចុងស៊ូសង្កាត់ស្លក្រាមក្រុង ខេត្តសៀមរាប។
លោកវរសេនីយទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានបញ្ជាក់ថា ជនសង្ស័យប្រុស ស្រី ចំនួន៦នាក់មានទី១/ឈ្មោះ ចាំងសុពេកភេទប្រុស អាយុ២៧ឆ្នាំមុខរបរគ្មាន មានទីលំនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពីបទជួញដូរទី២/ឈ្មោះ គឺនទ្បោះន្តភេទប្រុស អាយុ១៩ឆ្នាំមុខរបរគ្មាន រស់នៅភូមិលលៃឃុំបាគងស្រុកប្រាសាទ បាគងខេត្តសៀមរាបពីបទជួញដូរ ទី៣/ឈ្មោះ រឿនសារុំភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិចន្លោងសង្កាត់ស្រង៉ែក្រុងសៀមរាប ទី៤/ឈ្មោះ ហេងសេងហានភេទស្រី ភេទ ប្រុសអាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិចន្លោងសង្កាត់ស្រង៉ែក្រុងសៀមរាប ពីបទប្រើប្រាស់ទី៥/ឈ្មោះ ហ៊ុនសំណាងភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ័យឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាប ពីបទ ប្រើប្រាស់
ទី៦/ឈ្មោះ នេតតឿភេទប្រុសអាយុ៣២ឆ្នាំ មុខរបរគ្មាន នៅភូមិរកាកំបុតឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប ពីបទចាត់ចែងនិងប្រើប្រាស់។
ក្រោយពី ធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម្សៅគ្រើម(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ ស្មើទម្ងន់២,៩ក្រាម, ទូរស័ព្ទ៧គ្រឿង, និងសម្ភារៈសំរាប់ជក់និងវេចខ្ចប់ មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យចំនួន ៦នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕