​រថយន្ត​កុងតឺន័រ​បើក​បុក​លឿន​បុក​ឃឿន​ថ្ម រ៉េ​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​

0

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿងដែលមានតែខាងក្បាល មិនមានសណ្តោងកន្ទុយបានបើកក្នុងល្បឿន លឿនបុកឃឿនថ្មបញ្ជីងបង់ប្រាក់ចាស់ផ្លូវេងស្រេងផ្សារចោមចៅ ហើយបន្តទៅបុករបងផ្ទះទិញលក់អេតចាយ របស់ តាឆាយ បណ្តាលអោយរងការខូចខាត។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី ២៥ ឧសភា២០១៦ នៅតាមបណ្តោយផ្លូវ វេងស្រេង ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។photo_2016-06-25_08-18-59 photo_2016-06-25_08-18-58

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេបានឃើញក្បាលរថយន្តកុងតឺន័រមួយគ្រឿងពណ៍ទឹកប្រាក់បើកបរដោយបុរសម្នាក់ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-2599 បើកមកយ៉ាងលឿនតាមបណ្តោយផ្លូវ វេងស្រេង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចអតីតបញ្ជរបង់ប្រាក់ចោមចៅ រថយន្តក៏បានប៉ះថ្មរ៉េកន្ទុយកង់ក្រោយទៅឃឿនម្ខាងទៀត បណ្តាលអោយអ្នកបើកបរទប់ចង្កូតលែងបាន ធ្វើអោយរថយន្តទៅមុខទាំងទទឹងរថយន្ត ទៅបុកផ្ទប់ពំនូកខ្សាច់ របងផ្ទះនិងផើងផ្ការ របស់ផ្ទះទិញលក់អេតចាយ របស់ តាឆាយ រងកាខូតខាតយ៉ាង ដំណំទៅមុលេងរួច។
ក្រោយពេលកើតហេតុ ភ្លាមៗ អ្នកបើកបរបានរត់ចេញពីកន្លែងទៅបាត់ ដោយគ្មានអ្មកចេញមកដោះស្រាយ សមត្ថកិច្ចជំនាញបានស្ទួចនាំយករងយន្តទៅផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យ ដើម្បីរងចាំខាងក្រុមហ៊ុនចេញមុខមកដោះស្រាយការខូតខាត។ជីម ភារ៉ា