​បើករថយន្ត​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន ដោយ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​ឡើង​ឃឿន​និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​រង​ការខូចខាត​

0

ភ្នំពេញ ៖ រថយន្តកូរ៉េ២តោនកន្លះមួយគ្រឿង បានបើកចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនយ៉ាងលឿនដោយមិនបន្ថយក៏ បានបុកឡើងលើឃឿននិងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយ១ដើមរងការខូចខាត។ ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េ ១តោនកន្លះ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3743 បើកក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិចឡើងលើស្ពានអាកាសស្ទឹងមានជ័យ ពេលមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងចុះពីលើស្ពានមិនបង្អង់ល្បឿន បានឡើងលើឃឿនផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឱ្យបាក់ដួល១ដើម សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នណារម្នាក់ ហើយអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ ។  photo_2016-06-25_08-18-09 photo_2016-06-25_08-18-06
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ជីម ភារ៉ា