៖ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោទ៌ នៅក្នុងគ្រួសារក្រីក្រមួយដោយសារឪពុកចិត្តតិរច្ឆានចាប់កូនស្រីខ្លួនឯងរំលាភបានចំនួនពីរដងត្រូវកូនទ្រាំមិនបាននិយាយប្រាប់អ៊ំប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនបញ្ជូនមកស្នងការនគបាលខេត្តចាត់បន្ត។ហេតុការណ៍ចុះឃាត់ខ្លួនជនសង្ស័យដែលរំលាភកូនឯងនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦។បើតាមសមត្ថកិច្ចនិងអាជ្ញាធរឃុំសំឡីបានអោយដឹងថាឪពុកតិរច្ឆានរំលាភកូនឯងនេះមានឈ្មោះឈឹមវ៉ាន់នីអាយុ៣៦ឆ្នាំរស់នៅភូមិឃុំខាងលើ។ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះដោយសារកូនស្រីឈ្មោះយានស្រីណែតអាយុ១៨ឆ្នាំមានមុខរបបជាកម្មកររោងចក្រនៅជីភូក្រុងបាវិតដែលរងការរំលោភពីឪពុកខ្លួនទ្រាំមិនបាននៅទង្វើដ៏លាមកនេះបានរត់ទៅភ្នំពេញដើម្បីគេចពីការចាប់រំលោភពីឪពុក កាលពីថ្ងៃទី២២ឧសភាហើយបានតេទូរសឌ្ឌ័ប្រាប់អ៊ំរបស់ខ្លួនថាបានជាខ្លួនរត់មកភ្នំពេញនេះព្រោះតែឪពុកចាប់រំលោភបង្ខំរួមភេទ។ប្រភពដដែលបានបន្តទៀតថារាល់ពេលចាប់រំលោភម្តងៗគឺឪពុកខ្លួនបានរកលេះប្រើអោយម្តាយរបស់ខ្លួនអោយទៅទិញនេះទិញនោះនៅផ្ទះគេលក់ចាប់ហួយដែលមានចំង្ងាយឆ្ងាយពីផ្ទះនិងដេញប្អូនៗអោយទៅតាមម្តាយអស់ហើយមិនអោយកូនស្រីរងគ្រោះទៅណាទេអោយនៅផ្ទះពីរនាក់រួចក៏បានឱកាសបង្ខំចាប់រំលោភតែម្តង។ខណៈដែលរំលោភម្តងគឺតែងតែគំរាមមិនអោយប្រាប់ម្តាយខ្លួននោះទេបើហ៊ានប្រាប់និងវាយធ្វើបាបជាក់ជាមិនខានឡើយ។ប្រភពខាងលើបានបន្តទៀតថាដោយមានការប្តឹងពីគ្រួសាររងគ្រោះទើបនៅថ្ងៃទី២៤ខែឧសភានេះអាជ្ញាធរបានរាយការណ៍ទៅប៉ុស្តីរដ្នបាលឃុំសំឡីចុះមកធ្វើកាឃាត់ខ្លួនបានភ្លាមៗនៅផ្ទះជនសង្ស័យនិងបានកសាងសំណុំរឿងទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត។ជនសង្ស័យឈ្មោះឈឹមវ៉ាន់នីបានសារភាពថាខ្លួនពិតជាបានចាប់រំលោភកូនខ្លួនឯងពិតប្រាកដមែនហើយការចាប់រំលោភនោះមិនបានចាំថ្ងៃខែនោះទេ។បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរបន្តនៅស្នងការនគរបាលខេត្ត។សូមបញ្ជាក់ថាជនរងគ្រោះរងការរំលោភពីឪពុកនេះជាកូនច្បងក្នុងចំណោះបងប្អូន៥នាក់នៅក្នុងបន្ទុកគ្រួសារ៕