​ភ្លៀង​ធ្លក់​៥​ថ្ងៃ​នៅ​កែប​បង្ក​ទឹកជំនន់​លិច​ដំណាំ​និង​ងាប់​សត្វ​ប្រជា​ពលរ​ដ្ធ​

0

ខេត្តកែប;ភ្លឿងធ្លាក់៥ថ្ងៃជាប់ៗគ្នាបានធ្វើឲ្យលិចតំបន់ខ្លះនៃខេត្តកែប។ ឯកឧត្តម កែន ស៉ីសត្ថា ភិបាល ខេត្តកែប បានឲ្យដឹងថា ភ្លៀង៥ថ្ងៃជាប់គ្នាមកនេះ បណ្ដាលឲ្យលិចថ្នាលសំណាបរបស់របស់ប្រជាកសិករជាង៩០ហិចតា និងទឹកបានបង្កជាជំនន់ធ្វើឲ្យបាក់ស្ពានក្នុងភូមិមួយកន្លែងដែលស្ថិតនៅក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែបនិងបានបង្កការលិចផ្លូវលំមួយចំនួនថែមទៀត។ នេះគឺជាលើកទី១ហើយនៅក្នុងតំបន់ដែលធ្លាប់រងនឹងគ្រោះរាំងស្ងួត បានទទួលទឹកភ្លៀងធ្វើអោយលិចភូមិករបែបនេះ។ សេចក្តីរាយការណ៍បានអោយដឹងថានៅជាមួយគ្នានោះដែរ ខ្យល់កន្ត្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋខូចខាត៣៦ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរ៦ខ្នង និងរំលំទាំងស្រុង២ខ្នងផងដែរ ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងភ្លៀងធ្លាក់នោះ ផ្គររន្ទះបានបាញ់សម្លាប់មនុស្សម្នាក់ សត្វគោ៥ក្បាល និងក្របី១ក្បាលផងដែរ។អ៊ួង វឹងphoto_2016-06-25_08-21-08 photo_2016-06-25_08-21-06 photo_2016-06-25_08-21-04 photo_2016-06-25_08-20-58