ជាង​៨០​នាក់​ស្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​នៅ​ប៉ា​គី​ស្ថាន​

0

​អ៊ី​ស្លា​ម៉ា​បាដ​៖ យ៉ាងហោចណាស់ មនុស្ស​ជាង​៨០​នាក់​បាន​ស្លាប់ បន្ទាប់ពី​ការ​វាយ ប្រហារ តាមផ្លូវ​អាកាស​មួយ​បានធ្វើ​ឡើង​ដោយ​យោធា ប៉ា​គី​ស្ថាន ទាំង​កណ្តាលយប់​ថ្ងៃ​អង្គារ​ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​។ នេះ បើតាម​ការផ្សាយ របស់ វេ​ប​សាយ​បរទេស​អាល់​ហ្សា​ហ្សី​រ៉ា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែឧសភា ឆ្នាំ​២០១៤ កន្លងទៅនេះ ។​ ​ប្រភពពី​យោធា​បាន​បន្ត​ឲ្យ​ដឹងថា ការវាយប្រហារ​គឺ​បានធ្វើ​ឡើង​នៅ​ភាគ​ខាងជើង​ខេត្ត វ៉ា​ហ្សឺ​រី​ស្ថាន​( North Waziristan) ដោយ យោធា ប្រើប្រាស់​ឧទ្ធម្ភាគចក្រ

និង យន្តហោះ​ចម្បាំង ក្នុងការ​វាយប្រហារ ទៅលើ​ទីតាំង​ជាច្រើន​កន្លែង​ដូចជា មី​រ៉ា​ន់​ស្ហា មៀ​អា​លី ដា​ត្តា ខេ​ល និង​ហ្គូ​ឡាំ​ខាន ជាដើម ក្នុង​ខេត្ត​ភាគ​ពាយព្យ​ប្រទេសមួយ​នេះ ដោយបាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​៣២​នាក់​។ (Miranshah, the main town of

North Waziristan, and the Mir Ali, Datta Khel and Ghulam Khan areas.)​។​ ​បើតាម​ប្រភពពី​បណ្តាញសារព័ត៌មាន​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ប្រជាជន​យ៉ាងហោចណាស់ ៥០​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នេះដែរ​( Local media said up to 50 people were killed in the attacks)៕pakistan1 pakistan