ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី23ឧសភា2016 នៅសាលប្រជុំសាលាស្រុកស្ទឹងហាវបានរៀបចំកិច្ចប្រជុំមួយដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទដណ្តើមគ្នាកាន់កាប់សមុទ្រនៅចំណុចផែកំពេញតាមបណ្តោយផ្លូវចូលផែប្រេងក្រុមហ៊ុនLHR ស្ថិតក្នុងភូមិ1ឃុំកំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុ,រវាងប្រជាពលរដ្ឋពីរគ្រួសារ៖
១.គ្រួសារ លោក ស៊ុន វណ្ណា
២.គ្រួសារ លោកស្រី ភោគ ប៊ិច មានទំនាស់ជាមួយ
លោក ញ៉ិល សុខុម ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពេញនិងលោក ភុល ភ័ស្តា ជាអធិការក្រុងព្រះសីហនុ។
កញ្ញា ឈុន ដារី អភិបាលរងស្រុកស្ទឹងហាវ និងជាអ្នកដឹកនាំកិច្ចប្រជុំឲដឹងថា៖ កិច្ចប្រជុំនេះមានការចូលរួមពីគ្រប់ភាគីជាប់ពាក់ពន្ធ័ទាំងអស់ក្នុងវិវាទនេះ។
១.លោក វេង សេង ជាម្ចាស់ទីតាំងដើមដែលបានចែកចំណែកដីលើផ្ទៃសមុទ្រនេះឲទៅភាគីជំលោះបានអាស្រ័យផលកន្លងមក។
២.លោក ភុល ភ័ស្តា អធិការក្រុងព្រះសីហនុ(ភាគីជំលោះ)។
៣.លោក ស៊ុន វណ្ណា ប្រជាពលរដ្ឋ(ភាគីជំលោះ)។
៤.លោកស្រី ភោគ បិច ប្រជាពលរដ្ឋ(ភាគីជំលោះ)។
កញ្ញាឈុនដារីបញ្ជាក់ឲដឹងតាមសារelectronicថាក្នុងកិច្ចប្រជុំនេះ លោក វេង សេងជាម្ចាស់ដើមកាន់កាប់ដីនេះបញ្ជាក់ថា៖ (គាត់ពិតជាបានអោយដីទៅ លោក ភុល ភ័ស្តា ហើយអោយភុលភ័ស្តា ធ្វើផែរាងជាអក្សរLកាត់ក្រោយផ្ទះលោកស៊ុនវណ្ណា និងផ្ទះលោកស្រី ភោក បិច មែន។ ព្រោះដើមឡើយដីផ្ទះដែលលោកស៊ុនវណ្ណានៅរាល់ថ្ងៃគឺបានមកដោយសារកូនប្រសារគាត់ជាអ្នកសុំម្ចាស់ដីគេគ្រាន់បានដាក់ឆ័ត្រលក់ឥវ៉ាន់ តែនៅយូរៗទៅក៍សង់ជាផ្ទះ។ហើយលោក វេង សេង ក៏ធ្លាប់ហៅស៊ុនវណ្ណា និងភោកបិច មក ប្រាប់រឿងសាងសង់ផ្ទះដែរដើម្បីការពារកុំអោយពួកគាត់ចេះតែពង្រីកបន្ថែម។
ក្រោយមកម្ចាស់ដីលោក វេងសេង ក៍បានអោយលោក ភុល ភ័ស្តា ធ្វើផែពីខាងក្រោយផ្ទះលោកស៊ុនវណ្ណា និងលោកស្រីភោគ ប៊ិច។ម្ចាស់ដីបញ្ជាក់ទៀតថា៖ ទោះបីជាភុល ភ័ស្តា មិនធ្វើផែ ក៏គាត់ធ្វើដែរព្រោះនៅខាងក្រោយនោះជាកន្លែងចិញ្ចឹមត្រីរបស់គាត់។
ហើយគាត់បញ្ជាក់ថា ឈ្មោះអ្នកប្តឹងទាំងពីរខាងលើដំបូងសុំទីតាំងគាត់គ្រាន់តែលក់ដូរទេ លោកមិនបានអោយផ្តាច់ទេ តែពួកគាត់លួចសង់ជាតូប រួចសង់ថែមទៅជាផ្ទះ មកដល់សព្វថ្ងៃ។)
កញ្ញា ឈុន ដារី អភិបាលរងស្រុកបន្ថែមទៀតថា៖ក្នុងការដោះស្រាយសម្របសម្រួលដោយមានការបញ្ជាក់ពីម្ចាស់ដើមនេះ ភាគីទាំងអស់សុទ្ធតែទទួលស្គាល់ថា ដីដែលខ្លួនកំពុងស្នាក់នៅសុទ្ធតែលោកវេងសេងជាអ្នកផ្តល់អោយ។ដូចនេះអាជ្ញាធរស្រុកអនុញ្ញាតអោយភាគីលោក ភុល ភ័ស្តា អាចធ្វើផែនេះបានព្រោះមានការបញ្ជាក់ និងអនុញ្ញពីលោក វេង សេង ដែលជាម្ចាស់ដើម។ ហើយការធ្វើផែខាងក្រោយផ្ទះដើមបណ្តឹងទាំងពីរនេះ មិនបានប៉ះពាល់ខូតខាតដល់ផ្ទះគាត់ រឺការរកស៊ីប្រចាំថ្ងៃរបស់គាត់ទាំងពីរទេ។
តែទោះជាយ៉ាងនេះក្តី លោក ស៊ុន វណ្ណា គាត់នៅតែប្រកាន់ជំហរមិនអោយគេធ្វើផែពទ្ធ័ខាងក្រោយផ្ទះគាត់ដដែល។មូលហេតុដែលលោក ស៊ុន វណ្ណ នៅតែជំទាស់មិនឲគេសង់
ផែបិទខាងក្រោយផ្ទះគាត់នេះដោយសារគាត់សំអាងថាដីខាងក្រោយផ្ទះគាត់ទល់សមុទ្រមិនមែនទល់ផែទេ។(មានលិខិតបញ្ជាក់របស់លោកមេឃុំកំពេញ)
ដោយឡែកលោកស្រីភោគ ប៊ិច កំពុងមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថាយល់ព្រមទទួលយកដំណោះស្រាយនេះដោយ គាត់សុំពេលគិតសិន។ចំពោះលោកស្រីភោគប៊ិច អាជ្ញាធរស្រុកសម្រេចបន្ថែមអោយគាត់បានប្រវែងស្មើផ្ទះលើស៊ុនវណ្ណា ដោយសារសព្វថ្ងៃផ្ទះលោកស្រីខ្លីជាងប្រហែល4ម៉ែត្រ។
សូមបញ្ជាក់ថា ផ្នែកខាងក្រោយផ្ទះគាត់ទាំង2ទោះបី លោក ភុល ភ័ស្តាមិនធ្វើផែ ក៏លោកវេងសេងម្ចាស់ដើមនៅតែធ្វើផែ ពីក្រោយដែរព្រោះម្ចាស់ដើមគាត់មានអាងចិញ្ចឹមត្រី នៅខាងក្រោយនេះ។នេះបើយោងតាមការឲដឹងពីអភិបាលរងស្រុកស្ទឹងហាវ។
យ៉ាងណាកិច្ចប្រជុំសម្របសម្រួលលើកទីមួយនេះមិនទាន់មានការឯកភាពគ្នាទាំងស្រុងនៅឡើយទេ។ដូច្នេះយើងនៅតែបន្តឃ្លាំមើលតទៅទៀតថាតើរឿងដណ្តើគ្នាកាន់កាប់សមុទ្រនេះនឹងត្រូវបានបញ្ចប់ដោយរបៀបណានាពេលខាងមុខ៕ ដោយ ខៀវ សាវ៉ុន