ខេត្តកោះកុង៖ យុវជ័នម្នាក់សម្រេចចិត្តចងករធ្វើអត្ថឃាត់ខ្លួនឯងដោយមិនមូលហេតុនូវវិបត្តិអ្វីក្រោយពីមកធ្វើការនៅវេលាទាប់ភ្លឺ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៦ខៃឧសភាឆ្នាំ២០១៦ ស្ថិតនៅបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលសម្រេចចិត្តចងករធ្វើអត្ថឃាតខ្លួនឯងដោយមនិដឹងមូលហេតុមានឈ្មោះ យួង សំនិត ភេទប្រុសអាយុ៣០ឆ្នាំជាកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសសេខេត្តកោះកុង។លោកបានបន្តរថាមុនពេលកើតហេតុមិនភ័ក្ករួមការងារបានឮជនរងគ្រោះត្អូញថាពិបាកចិត្តតែជនរងអត់បាននិយាយពីមូលហេតុឲ្យដឹងទេហើយមិនភ័ក្កបានទាំងអស់បានបែកគ្នាទៅផ្ទះរាងៗខ្លួនលុះដល់ពេលព្រឹងទើបមានការភ្ញាក់ផ្អើលតែម្តង។ ហើយការពិនិត្យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថាយុវជនខាងលើពិតជាចងករធ្វើអត្ថឃាតខ្លួនឯងពិតប្រាកដមែន។
ក្រោយពីធ្វើកោសលវិច្ច័យទៅលើសាកសពរួចរាល់ហើយសមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ដោយអួង វឹង