ម្សិលមិញ៖ខេត្តស្វាយរៀ៖លោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងនិងអ្នកតំណាងរាស្ត្រcppចុះសាកសួរសុខទុក្ខកម្មករកម្មការនីដែលរងរបួសធ្ងន់ស្រាលចំនួន៧១នាក់និងស្លាប់២នាក់នៅមន្ទីពេទ្យខេត្ត មន្ទីរពេទ្យប្រសូត្រនិងមន្ទីពេទ្យជីភូ ។ការចុះទៅសាកសួរសុខនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦។លោកម៉ែនវិបុលបានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ព្យាបាលដល់កម្មករកម្មការនីដែលរងគ្រោះថ្នាក់ចរាចរណ៍អោយឆាប់ជាសះស្បើយដើម្បីបានចូលធ្វើការងារវិញ។ថវិការដែលនាំទៅចែកដល់កម្មករនោះមានថវិការលោកស្រីម៉ែនសំអន១០មុឺនកាកបាទក្រហមខេត្ត២០មុឺនសាលាខេត្ត១០មឺុននិងលោកស្រីឈុនសារឹមតំណាងរាស្ត្រcppខេត្តស្វាយរៀង៤មឺុនរៀល។គួររំលឹកថានៅវេលាម៉ោង៦និង៣០ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦ស្ថិតក្នុងភូមិលៀបឃុំកណ្តៀងរាយស្រុកស្វាយទាបមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ១រវាងម៉ូតូនិងរថយន្តបានបណ្តាលអោយយុវជនពីរនាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងកម្មករប្រមាណ៧១នាក់រងរបួសធ្ងន់ស្រាលដោយជិះម៉ូតូបុកជាមួយរថយន្តដឹកកម្មករធ្វើការវេនយប់។ យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឡើងគេឃើញរថយន្តមួយគ្រឿងដឹកកម្មកររោងចក្រវេនយប់បើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងទៀតជិះគ្នាពីនាក់បើកបញ្ចៀសទីសគ្នាស្រាប់រេចង្កូចបុករថយន្តពេញទំហឹុងបុើងខ្ចាត់ជិត១០ម៉ែត្របែកក្បាលហូឈាមស្លាប់ភ្លាមៗទាំងពីនាក់តែម្តងនិងរថយន្តក្រឡាប់ចាក់កម្មករលើថ្នល់សន្លប់រណូករណែលត្រូបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តនិងពេទ្យជីភូនិងមន្ទីពេទ្យខេត្ត និងប្រសូត្រ។ក្រោយពីកើតហេតុកំលាំងសមត្ថកិច្ចមកអន្តរាគមន៍ធ្វើការវាស់វែងនិងយករថយន្ត ម៉ូតូទៅអធិកាដ្ឋានស្រុកស្វាយទាបរងចាំធ្វើការដោះស្រាយនាពេលក្រោយ។ជនរងគ្រោះទាំងពីនាក់មិនទាន់ស្គាល់ឈ្មោះនោះទេប៉ុន្តែមានអ្នកដំណើរស្គាល់ថារស់នៅឃុំគោកព្រឹងស្រុកស្វាយជ្រំ។